សិល្បៈ​លួង​លោម មធ្យោបាយ​យក​ចិត្ត​មនុស្ស​

សិល្បៈ ​លួង​លោម​ គឺ​ជា​មធ្យោបាយ​យក​ចិត្ត​មនុស្ស ធ្វើ​ឲ្យ​គេ​ត្រូវ​ចិត្ត ធ្វើ​ឲ្យ​គេ​ចូល​ចិត្ត។ ដើម្បី​នឹង​យក​ចិត្ត​គេ​បាន​យើង​ត្រូវ​យល់​ពី​ចិត្ត​សាស្ត្រ​មនុស្ស។ អ្នក​ណា​ក៏​ដូច​អ្នក​ដែរ​ តែង​ចង់​ឲ្យ​គេ​គោរព ចង់​ឲ្យ​គេ​យល់​ថា​ខ្លួន​សំខាន់ តែង​គិត​ថា​គំនិត​ខ្លួន​ត្រឹម​ត្រូវ។​ ខាង​ក្រោម​គឺ​ជា​មធ្យោបាយ​ខ្លះ​ក្នុង​ការ​យក​ចិត្ត​មនុស្ស៖

– ដាច់​ខាត​កុំ​ជជែក​យក​ឈ្នះ​ចាញ់៖ ការ​ប្រកែក​យក​ឈ្នះ​មិន​អាច​ជួយ​អ្វី​ដល់​អ្នក​បាន​ច្រើន​ទេ។ អ្នក​ជជែក​ឈ្នះ​គេ​តើ​គេ​ព្រម​កែ​គំនិត​របស់​គេ​មក​ស្រប​នឹង​អ្នក​វិញ​ទេ? ទេ! គេ​ចាញ់​ គេបាក់​មុខ​ ទោះ​ជា​គំនិត​របស់​អ្នក​ល្អ​ក៏​ដោយ​ក៏​គេ​នៅ​តែ​មិន​ទទួល​យក​គំនិត​របស់​ អ្នក​ដែរ។ ចូរ​រក​វិធី​ផ្សេង​ដើម្បីអូស​ទាញ​គេ​ឲ្យ​យល់​តាម​យើង​ជា​ជាង​ជជែក​យក​ឈ្នះ។

– កុំ​វែក​ញែក​ថា​គេ​ខុស​ឲ្យ​សោះ៖ តាម​ធម្មតា​មនុស្ស​​យើង​ចូល​ចិត្ត​​ផ្លាស់​ប្តូរ​គំនិត​ខ្លួន​ចោលដោយគ្មាន​ ស្តាយ​ស្រណោះ តែ​បើ​មាន​នរណា​ម្នាក់​ថា​គំនិត​របស់​យើង​ខុស​ ក៏​ស្រាប់​តែ​ប្រកាន់​ខ្ជាប់​មិន​បោះ​បង់​គំនិត​ចោល​ទៅវិញ។ សារជាតិ​របស់​មនុស្ស​ទូទៅ គឺ​មានគំនិត​អញ​និយម អញ​ជាធំ ចង់​ឲ្យ​គេ​គោរព។ ប្រសិន​បើ​យើង​​ឃើញ​ថា​គំនិត​របស់​​បុគ្គល​នោះ​ខុស​ ហើយ​យើង​ចង់​កែ​ប្រែ​​យើង​គួរ​រក​វិធី​និយាយ​កុំ​ឲ្យ​គេ​​យល់​ថា​យើង​ថា​ គំនិត​គេ​ខុស។ ឧទាហរណ៍​យើង​អាច​និយាយ​ថា ខ្ញុំ​មិន​ហ៊ាន​ថា​យោបល់​លោក​ ខុស​ទេ! ហើយ​ខ្ញុំ​ក៏​មិន​ហ៊ានថា​យោបល់​ខ្ញុំ​ត្រូវ​ដែរ​… ពី​ព្រោះ​ខ្ញុំ​ធ្លាប់​ភាន់​ច្រឡំ​ច្រើន​លើក​មក​ហើយ​ បើ​ខ្ញុំ​យល់​ខុស​ខ្ញុំ​នឹង​កែប្រែ​ជា​ក្រោយ​ ប៉ុន្តែ​ក្នុង​រឿង​នេះ​យើង​គួរ​ពិចារណា​… ។ អ្នក​កវី​ឈ្មោះ​ល្បី​ ម្នាក់​និយាយ​ថា៖ “​បង្រៀន​គេ​តែ​កុំ​ឲ្យ​មាន​ឫក​ពារ​ជាអ្នក​បង្រៀន​គេ​។ ពន្យល់​រឿង​ថ្មី​មួយ​ តែ​ធ្វើ​ឫក​ហាក់​ដូច​ជា​យើង​រំលឹក​រឿង​ចាស់​មួយ​ដែល​គេ​ភ្លេច​”​ ។ Continue reading

សហគ្រិន​ចំណាន ឬ​គ្រប់​មាគ៌ា​សុទ្ឋ​តែ​ក្រាល​មាស (គឹម វូ ឈុង)

 

លោក​គឹម វូឈុង​ដែល​ជា​ប្រធាន​ស្ថាបនិក​នៃ​បណ្តុំ​សហគ្រាស ឌេវូ បាន​និពន្ឋ​រឿង​នេះ​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍​របស់​លោក​ចំពោះ​យុវជន​កូរ៉េ និង​យុវជន​ក្នុង​ពិភពលោក​ទាំង​មូល។ សៀវភៅ សហគ្រិន​ចំណាន ឬ​គ្រប់​មាគ៌ា​សុទ្ឋ​តែ​ក្រាល​មាស​បង្ហាញ​អំពី​ការត្រិះរិះ​ពិចារណា​ទៅ​លើ​ព្រឹត្តិការណ៍​បច្ចុប្បន្ន​ដែល​មាន​ជាអាទិ៍​ឧក្រិដ្ឋកម្ម អត្ថប្រយោជន៍​នៃ​ការសិក្សា​ការងារ និង​មុខ​តំណែង​របស់​ស្រី្ត​ក្នុង​សង្គម​ជាតិ។ល។ ម៉្យាងទៀត សៀវភៅ​នេះ​ក៏​បង្ហាញ​ផង​ដែរ​អំពី​របៀប​ចាត់ចែង​គ្រប់គ្រង​ប្រកប​ដោយ​លក្ខណៈ​ថ្មី​ទាំងស្រុង​តែ​មាន​ប្រសិទ្ឋភាព។

សូម​ចុច​ខាង​ក្រោម​នេះ​ដើម្បី​ស្តាប់៖

ដោយ អ្នកស្រី ប៉ិច សង្វាវ៉ាន 

 

Continue reading

ជីវប្រវត្តិសង្ខេប និងវណ្ណកម្មរបស់លោក វ៉ាន់ឌី កាអុន​ (Vandy Kaonn)

 រក្សាសិទ្ធិគ្រប់យ៉ាង

លោក វ៉ាន់ឌី កាអុន ជាអ្នកស្រាវជ្រាវ​ និង អ្នកនិពន្ធ​ខ្មែរ​ម្នាក់ ដែលបានលះបង់ពេលវេលានៃជីវិត​របស់​លោក​ដើម្បីសរសេរស្នាដៃប្រវត្តិសាស្ត្រ អក្សរ​សិល្ប៍​ខ្មែរ-បារាំង សង្គមសាស្ត្រ និងទស្សនវិជ្ជា។

តាមរយៈ កិច្ចការជាអ្នកសារព័ត៌មាន​នៃ​វិទ្យុ​បារាំងអន្តរ​ជាតិ​ផ្សាយជាខេមរៈភាសា​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ និង​តាម​ការសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំយល់​ឃើញ​ថាលោកជាបញ្ញវ័ន្តខ្មែរដ៏ឆ្នើមមួយរូប​ដែល​គេ​ពុំ​ត្រូវមើលរំលងឡើយ។

លោក កាអុន បានប្រើចុងប៉ាកកាដ៏មានកម្លាំង​របស់​លោក ចែងចារ និងចងក្រងរឿងរ៉ាវសង្គមប្រវត្តិ ចែកចាយជាទស្សនទានដ៏ថ្លៃថ្លាដល់មជ្ឈដ្ឋាន​សង្គម​​​ខ្មែរ ដែលបានឆ្លងកាត់គន្លងប្រវត្តិសាស្ត្រ ឬឆ្លង​​កាត់​​ក្តីដែរ តែពុំទាន់បានយល់ជ្រួត​ជ្រាប​ឲ្យ​បាន​​ដល់​ទីជម្រៅ។ ប្រសិនបើលោក-លោកស្រី បាន​​អាន​វណ្ណកម្មថ្មីៗរបស់លោក តួយ៉ាង «សុបិន​និង​​ការ​ពិត»(២ភាគ) និង«ប្រវត្តិសាស្ត្រកម្ពុជា» (៣ភាគ) លោក-លោកស្រីច្បាស់ជា​ជ្រាប​ជាក់​ជា​ពុំ​ខាន​​។

ចំពោះផ្នែកអក្សរសិល្ប៍ លោកបានសរសេររឿង​និទាន​ខ្មែរ បកប្រែ សិក្សាវិភាគ ពិសេសលោក​បាន​លើក​យកអក្សរសិល្ប៍បារាំងធំៗមកវិភាគនិង​ផ្សាយ​ជាភាសាជាតិយើងតាមវិទ្យុ ដើម្បីជា​ប្រយោជន៍​ដល់​ជនានុជនខ្មែរ។ សៀវភៅ«ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា» ជាការ​ស្រាវ​ជ្រាវ​ថ្មីមួយទៀតរបស់លោក ដែលអាចជា​ប្រយោជន៍ច្រើនដល់សិក្ខាជនទាំងឡាយដែលចាប់ចិត្ត​នឹងវិស័យស្វែងរកការពិតនៃទស្សនវិជ្ជា។

ខ្ញុំសូមគោរពនិងកោតសរសើរដល់វីរភាពរបស់​លោកចំពោះត្រួស​ត្រាយវិថីនៃអក្សរសាស្ត្រអក្សរ​សិល្ប៍ខ្មែរ​យើងបន្ថែមទៀត។ ដោយយល់យ៉ាង​ច្បាស់​ពី​សេចក្តីព្យាយាម​របស់លោក​និងសេចក្តីខិត​ខំ​លះ បង់ទាំងនេះ ខ្ញុំមានកិត្តិយសដែលលោក​បានអនុញ្ញាត​និងផ្តល់រូបថតឲ្យខ្ញុំបានចុះផ្សាយជីវប្រវត្តិសង្ខេបរបស់លោកក្នុងគេហទំព័ររបស់ខ្ញុំនេះ។

ជាសំណាងល្អ ខ្ញុំបាន​សូម​សេចក្តីយល់​ព្រម​ពី​លោក​​សាស្ត្រាចារ្យបណ្ឌិតឃីង ហុកឌី ដើម្បី​ដក​ស្រង់​​និងចុះផ្សាយ​នូវ​«ជីវប្រវត្តិសង្ខេបរបស់លោក វ៉ាន់ឌី កាអុន» ពី​សៀវ​ភៅ​របស់លោក ដែល​មាន​ចំណង​ជើងថា «មាលីបទ​អក្សរសិល្ប៍ខ្មែរ​សត​វត្ស​ទី​២០» និង​«អក្សរ​សិល្ប៍ខ្មែរសតវត្សទី២០ កវីនិពន្ធ​និង​​កម្រង​អត្ថបទ»

ខ្ញុំសូមថ្លែងអំណរគុណលោកទាំងពីរដែលអនុញ្ញាត។ យុវអ្នកនិពន្ធ ហេង ឧត្តម បានជួយ​សម្រួល​កិច្ចការ​ខ្ញុំ ដោយបានវាយអត្ថបទ និងជួយ​ផ្ទៀង​ផ្ទាត់ ព្រមទាំងរៀបចំថតរូប​គម្រប​សៀវភៅ​ស្នាដៃរបស់លោក វ៉ានឌី កាអុន។

តទៅនេះ សូមលោក-លោកស្រី រីករាយអានដំណើរ​ជីវិត​របស់លោកវ៉ានឌី កាអុន។

Photo : Vandy Kaonn

លោកវ៉ានឌី កាអុន

កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤២ នៅភ្នំពេញ។ លោក បាន​បំពេញ​វិជ្ជា​នៅ​បឋមសិក្សានិងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីបាន​ប្រឡង​ជាប់​មធ្យម​សិក្សាប័ត្រ លោកបានចូលរៀននៅមហាវិទ្យាល័យគរុកោសល្យ ហើយ​បានទទួលតំណែងជាសាស្ត្រាចារ្យភាសាបារាំងនៅអនុវិទ្យាល័យព្រៃនប់ក្នុងខេត្ត​កំពត។

នៅឆ្នាំ១៩៦៨ លោកបានមកធ្វើការជាអ្នកនិពន្ធកាសែតភាសាបារាំង Cambodge ​ក្រោមការដឹកនាំដោយលោក ចៅ សេង ជាឥស្សរជន និងរដ្ឋមន្ត្រី មាន​ឥទ្ធិពលរបស់សម្តេច សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម។ នៅក្នុង​ឆ្នាំ​ដដែល​នេះ លោកទទួលតួនាទី ជាចាងហ្វាងរងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP)​។

Continue reading

កម្រងកំណាព្យ៖ ក្រលេកមើលស្រុកខ្មែរ ( ហ៊ុលហ៊តហាប់ )

1525733_10151919947758985_1963044503_n

កម្រងកំណាព្យ៖ ក្រលេកមើលស្រុកខ្មែរ
និពន្ធដោយលោក ហ៊ុលហ៊តហាប់ សូមចែកចាយជាធម្មទាន!!

ចំពោះ លោកអ្នកនិងប្រិយមិត្តអ្នកអាន ដែលមាន ទឹកចិត្តសប្បុរសជ្រះថ្លា ចង់ចួលរួមវិភាគទាន សម្រាប់ការបោះពុម្ពសៀវភៅនេះ សូមទាក់ទងផ្ទាល់ទៅអ្នកនិពន្ធ តាមរយៈ ទូរស័ព្ទនិងអសយដ្ឋាន ខាងក្រោមនេះ ៖

ហ៊ុល ហ៊តហាប់
ភូមិតាមភុល, សង្កាត់ស្វាយដង្គំ,
ក្រុងសៀមរាប, ខែត្រសៀមរាប ប្រទេសកម្ពុជា ។
Hul Houthhab
Taphul Village, Svaydankum Commune,
Siem Reap Town, Siem Reap Province in Cambodia.
(+885)70 478 475/ (+855) 77 478 475
hhhhcambodian@gmail.com
hhhhcambodian@yahoo.com

សូមចុចអាន នៅតំណភ្ជាប់ខាងក្រោមនេះ ៖ http://chanbokeo.com/imgdocs/taprum_82342964.pdf

(ប្រភព អ្នកស្រីកែវ ច័ន្ទបូរណ៍ https://www.facebook.com/photo.php?fbid=10151919947758985&set=a.388215458984.158104.307835178984&type=1)

By ជ្រុងមួយ Posted in Ebooks

យួនត្រូវ «ខ្ជាក់» កោះត្រល់ទាំងអាមាស់!

ដោយសុទ្ធ ប៉ូលីន ថ្ងៃទី១ មិនា ២០០៦
ថ្ងៃសៅរ៍ ទី6.កក្កដា 2013.ម៉ោង 11:32

 

………………………………………………………… Continue reading

The Lady (2011) – Michelle Yeoh, David Thewlis

រឿង The Lady និយាយប្រវិត្ត​និង​ជីវិត​តស៊ូ​របស់អ្នកស្រី Aung San Suu Kyi រហូត​ដល់​ក្លាយ​ទៅ​ជាបង្គោលនៃ​ចលនា​ប្រជា​ធិបតេយ្យនៃ​ប្រទេស​ភូមា និង​ពី​ទំនាក់ទំនង​របស់​អ្នក​ស្រី​និង​ស្វាមី ដែល​និពន្ធ​ដោយ​លោក Michael Aris។

(ជីវិតអ្នកជាតិនិយមត្រូវតែមានការលះបង់ដ៏មហិមាទើបអាចសម្រេចប្រយោជន៍ជាតិធំធេងនិងនាំមកនូវសុខសន្តិភាព សេរីភាពដល់មាតុភូមិកំណើត អ្នកស្រី Aung San Suu Kyi ពិតជាបុគ្គលដ៏អស្ចារ្យ )

The story of Aung San Suu Kyi as she becomes the core of Burma’s democracy movement, and her relationship with her husband, writer Michael Aris.

The Lady is a French-English co-production directed by Luc Besson,[6] starring Michelle Yeoh[7] as Aung San Suu Kyi and David Thewlis[8] as her late husband Michael Aris.[9] Michelle Yeoh called the film “a labour of love” but also confessed it had felt intimidating for her to play the Nobel laureate.[10] US Secretary of State Hillary Clinton watched The Lady before she met the real Aung San Suu Kyi

Read More at wikipedia :http://en.wikipedia.org/wiki/The_Lady_(2011_film)

Link Torrent : http://kickass.to/the-lady-2011-brrip-xvid-ac3-majestic-t6310493.html

បរិយាកាសនៃការអានសៀវភៅ

ធ្វើដូចម្តេច ដើម្បីឲ្យបរិយាកាស នៃការអានសៀវភៅ ប្រកបដោយផាសុកភាព? មានវត្ថុជាច្រើន ដែលអាចធ្វើឲ្យ មានការរំខាន ដល់ប្រសិទ្ធិភាព នៃការអានសៀវភៅ។ វត្ថុរំខានខ្លះ យើងអាចដោះស្រាយបាន ដោយងាយស្រួល។ ឯការរំខានខ្លះទៀតគឺ មានការលំបាកបន្តិច និងប្រហែលជាត្រូវការ ការប្រឹងប្រែងអត់ធ្មត់ និងពេលយូរបន្តិច ប្រសិនបើគេ ចង់ជំនះលើរឿងទាំងនោះ បានដោយជោគជ័យ។ យ៉ាងណាម៉ិញ យើងគួរតែធ្វើការ ជំនះការរំខានទាំងនោះ ចាប់ពីចំនុចងាយស្រួលទៅមុន។ ព្រោះថាវិធីសាស្ត្រនេះ នឹងនាំមកនូវការអភិវឌ្ឍ ដ៏ប្រសើរបំផុត ដោយគ្រាន់តែ ចំណាយកិច្ចប្រឹងប្រែង តិចតួចប៉ុណ្ណោះ។ អ្វីដែលមនុស្សភាគច្រើន អាចត្រួតត្រាបានដោយងាយស្រួលគឺ បរិយាកាសអាន របស់ពួកគេ។

 

ការជ្រើសរើសរូបភាពមិនល្អ មួយអាចនឹងធ្វើ ឲ្យការអាន កាន់តែមានការលំបាក ជាងមុនទៅទៀត។ មិនតែប៉ុណ្ណោះ សូម្បីគម្រោងការ ដ៏តូចមួយក៏អាចនឹងបង្ក ឲ្យមានការស្មុគស្មាញផងដែរ។ ដោយឡែកដំណោះស្រាយ នៃបញ្ហាលំបាកទាំងនេះ គឺ វាជាប់ទាក់ទង នឹងការលើកទឹកចិត្ត។ ជាទូទៅ យើងអាចធ្វើអ្វីមួយ បានដោយពិតប្រាកដ តាមក្តីប្រាថ្នារបស់យើង។

ចំនុចដែលយើងអាចដោះស្រាយបាន ដើម្បីជួយឲ្យបរិយាកាស អានសៀវភៅ ប្រកបដោយផាសុកភាព រួមមាន៖

១.    ភ្លើងពន្លឺ ត្រូវតែល្មមគ្រប់គ្មាន៖

ជារឿយៗ​ ភ្លើងអាចជួយឲ្យ លោកអ្នកអានសៀវភៅ បានច្រើនប្រកបដោយភាពងាយស្រួល យ៉ាងហោច គឺនៅក្នុងទីកន្លែងដដែល។ សូមលោកអ្នកត្រួតពិនិត្យ មើលនូវកម្រិតពន្លឺនៅទីនោះ។

តើមានពន្លឺគ្រប់គ្រាន់ដែរឬទេ? ពន្លឺគ្រប់គ្រាន់ មានន័យថា លោកអ្នកគួរតែអាច មើលឃើញទំព័របាន ដោយគ្មានប្រើឧបករណ៍ ជំនួយភ្នែក។
តើអំពូលភ្លើង ឬថ្ងៃមានពន្លឺ គ្រប់គ្រាន់ឬទេ? ឬក៏ តើលោកអ្នកមានទម្លាប់ អានសៀវភៅ ជាមួយនឹងពន្លឺថ្ងៃផ្ទាល់ ដែរឬទេ? បើទោះណាជាពន្លឺតិចតួច ឬច្រើនហួសពេក យ៉ាងណាក្តី ផ្លូវទាំងពីរនេះ គឺសុទ្ធតែបណ្តាលឲ្យអ្នកអាន មានភាពស្រវាំង និងអស់កម្លាំងដូចគ្នា ដែលជាហេតុបណ្តាល ឲ្យការអានរបស់លោកអ្នក មានប្រសិទ្ធិភាព កាន់តែតិចទៅៗ។

២.    ខ្យល់អាកាសបរិសុទ្ធចេញចូលបានល្អ៖

បន្ទប់បិទជិត ឬគ្មានខ្យល់ចេញចូលគ្រប់គ្រាន់ នឹងធ្វើឲ្យលោកអ្នក ឆាប់ងងុយគេង។ លោកអ្នកគួរតែទទួលបាន នូវខ្យល់អាកាសបរិសុទ្ធ (ប៉ុន្តែមិនមែនជា ប្រភេទខ្យល់បក់ខ្លាំងៗ នោះទេ) ឯកំដៅវិញ គួរតែមានកម្រិតត្រជាក់ល្មម។ បើមិនដូច្នោះទេ លោកអ្នកនឹងទៅស្វែងរក កន្លែងគេចោលសៀវភៅ ដែលគួរឲ្យ ចាប់អារម្មណ៍អានបំផុតទាំងនោះ ជាមិនខាន។

៣.    ទីតាំងឬជំហរអង្គុយសម្រាប់ការអានត្រូវតែប្រកបដោយផាសុកភាព៖

ទីតាំង ឬជំហរអង្គុយ សម្រាប់ការអាន គួរតែឲ្យមានផាសុកភាពគ្រប់គ្រាន់ ពោលគឺ មិនស្រួលពេក ឬក៏លំបាកពេកឡើយ។ ទីកន្លែង ដែលផ្តល់ផាសុកភាពខ្លាំងពេក ក៏នឹងអាចធ្វើឲ្យលោកអ្នក ងងុយគេដូចពេលមុនដែរ។ តាមពិតមានមនុស្សខ្លះ អានសៀវភៅក៏ព្រោះតែ ធ្វើឲ្យខ្លួនឯងឆាប់គេងលក់ នៅក្នុងដំណេករាល់យប់ តែប៉ុណ្ណោះ
ជាជាងការខំប្រឹង អានសៀវភៅទាំងនោះ ឲ្យចប់ក្នុងពេលតែមួយ។ ជំហរអង្គុយមិនបានល្អ អាចនឹងបង្កើត ឲ្យមានរនាំងក្នុងការ អានសៀវភៅ បើទោះណា ជាអ្នកអាន មានភាពប៉ិនប្រសប់ខ្លាំងយ៉ាងណាក៏ដោយ ដែលជាលទ្ធផល គឺនឹងបង្កឲ្យ លោកអ្នកមានការអស់កម្លាំងមិនខាន។

៤.    ចន្លោះចម្ងាចចំនុចប្រសព្វនៃពន្លឺត្រូវតែសមស្រប៖

សូមទ្រកាន់សៀវភៅលោកអ្នកនៅជ្រុងមួយ និងរក្សាវាឲ្យមានគម្លាតពីភ្នែក លោកអ្នកចម្ងាយ១៨អ៊ីង ឫ៤៥សម។ ចូរចង់ចាំថា ដៃវែង មិនមែនជំនួសឲ្យ ពន្លឺភ្នែកមានបរិមាណគ្រប់គ្រាន់ឡើយ។ បើសិនជាលោកអ្នក មានភ្នែកមិនសូវល្អ លោកអ្នកគួរតែពាក់ ស្នងនេត្រ (វ៉ែនតា) ដើម្បីជាជំនួយ ក្នុងការអានសៀវភៅ។ ភាពអស់កម្លាំងជាប្រចាំ នៅពេលលោកអ្នកកំពុងសិក្សា ឬអានសៀវភៅ ប្រហែលជាវិធីមួយ របស់ធម្មជាតិ ដែលកំពុងតែប្រាប់លោកអ្នកថា លោកអ្នកត្រូវពាក់ ស្នងនេត្រ ដើម្បីជាការជំនួយដល់ភ្នែក។ សូមលោកអ្នកទៅពិគ្រោះ ជាមួយនឹងគ្រូពេទ្យចក្ខុសម្ផស្ស ដើម្បីពិនិត្យ ពីបញ្ហាភ្នែករបស់លោកអ្នក។

៥.    អ្នកអានត្រូវនៅឲ្យឆ្ងាយពីការរំខាននានា៖

តើមានការរំខានសំខាន់ៗអ្វីខ្លះ ដែលលោកអ្នក អាចមើលឃើញ និងអាចស្តាប់ឮ? លោកអ្នក អាចគិតដូចម្តេចក៏បាន។ ការពិសោធទាំងឡាយ នឹងអាចប្រាប់លោកអ្នកថា តើលោកអ្នក អាចធ្វើការផ្ចង់អារម្មណ៍ ទៅលើរឿងណាមួយ ក្នុងពេលតែមួយបានដែរឬទេ? ប្រសិនបើលោកអ្នក អង្គុយនៅជិតទ្វារ ឬបង្អួច នោះគ្រប់ចលនាទាំងអស់ នឹងធ្វើឲ្យមានការរំខាន ដល់ការផ្ចង់អារម្មណ៍ របស់លោកអ្នក។ ប្រសិនបើលោកអ្នកមានវិទ្យុ ឬម៉ាស៊ីចាក់ខ្សែអាត់សម្លេង (ម៉ាញ៉េ) កំពុងតែដំណើរការ នោះការផ្ចង់អារម្មណ៍ របស់លោកអ្នក ប្រហែលជាអាចបន្តភាពរវើរវាយ (ការត្រាច់ចរ) ចេញពីសៀវភៅទៅកាន់ សូរសម្លេងទាំងនោះ ជាមិនខាន។ ហើយការអាន នៅក្នុងបរិយាកាស ដែលទូរទស្សន៍កំពុងតែបើក វានឹងបង្កឲ្យមានការ រំខានកាន់តែអាក្រក់ ខ្លាំងឡើងមួយកម្រិតថែមទៀត។

៦.    ចូរផ្តល់ឱកាសឲ្យលោកអ្នកបានសម្រាកខ្លះ៖ ប្រសិនបើលោកអ្នកបានកំណត់ថា

នឹងត្រូវអានសៀវភៅ នោះលោកអ្នកនឹងរៀបចំអ្វីៗ សម្រាប់គាំទ្រដល់ផែនការនេះ ហើយលោកអ្នក នឹងខិតខំអានសៀវភៅ ដោយគ្មានការងាករេ។ ប៉ុន្តែបើលោកអ្នក បានជួបរឿងណាមួយ ដែលសំខាន់ជាងផែនការនេះ ពេលនោះលោកអ្នក នឹងសម្រេចចិត្តទុកសៀវភៅចោល ទៅធ្វើកិច្ចការថ្មី នោះជាមិនខាន។ លោកអ្នកមានពេលវេលា ច្រើនណាស់ សម្រាប់ការអានសៀវភៅ លោកអ្នកគ្រាន់តែ ត្រូវកំនត់ខ្លួនឯង ឲ្យបានច្បាស់ថា តើពេលវេលាណាមួយ ដែលលោកអ្នកត្រូវតែអាន? ការអានសៀវភៅ គួរតែត្រូវបានសម្រាក រាល់មួយម៉ោងម្តង ពី៥ទៅ១០នាទី ទើបជាការល្អ។

……………………………………………………………………………………………………

ប្រភពឯកសារ៖ បកប្រែពីភាសាបរទេស (អង់គ្លេស) ©Academic Skills Center, Dartmouth College 2001
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ