បរិយាកាសនៃការអានសៀវភៅ

ធ្វើដូចម្តេច ដើម្បីឲ្យបរិយាកាស នៃការអានសៀវភៅ ប្រកបដោយផាសុកភាព? មានវត្ថុជាច្រើន ដែលអាចធ្វើឲ្យ មានការរំខាន ដល់ប្រសិទ្ធិភាព នៃការអានសៀវភៅ។ វត្ថុរំខានខ្លះ យើងអាចដោះស្រាយបាន ដោយងាយស្រួល។ ឯការរំខានខ្លះទៀតគឺ មានការលំបាកបន្តិច និងប្រហែលជាត្រូវការ ការប្រឹងប្រែងអត់ធ្មត់ និងពេលយូរបន្តិច ប្រសិនបើគេ ចង់ជំនះលើរឿងទាំងនោះ បានដោយជោគជ័យ។ យ៉ាងណាម៉ិញ យើងគួរតែធ្វើការ ជំនះការរំខានទាំងនោះ ចាប់ពីចំនុចងាយស្រួលទៅមុន។ ព្រោះថាវិធីសាស្ត្រនេះ នឹងនាំមកនូវការអភិវឌ្ឍ ដ៏ប្រសើរបំផុត ដោយគ្រាន់តែ ចំណាយកិច្ចប្រឹងប្រែង តិចតួចប៉ុណ្ណោះ។ អ្វីដែលមនុស្សភាគច្រើន អាចត្រួតត្រាបានដោយងាយស្រួលគឺ បរិយាកាសអាន របស់ពួកគេ។

 

ការជ្រើសរើសរូបភាពមិនល្អ មួយអាចនឹងធ្វើ ឲ្យការអាន កាន់តែមានការលំបាក ជាងមុនទៅទៀត។ មិនតែប៉ុណ្ណោះ សូម្បីគម្រោងការ ដ៏តូចមួយក៏អាចនឹងបង្ក ឲ្យមានការស្មុគស្មាញផងដែរ។ ដោយឡែកដំណោះស្រាយ នៃបញ្ហាលំបាកទាំងនេះ គឺ វាជាប់ទាក់ទង នឹងការលើកទឹកចិត្ត។ ជាទូទៅ យើងអាចធ្វើអ្វីមួយ បានដោយពិតប្រាកដ តាមក្តីប្រាថ្នារបស់យើង។

ចំនុចដែលយើងអាចដោះស្រាយបាន ដើម្បីជួយឲ្យបរិយាកាស អានសៀវភៅ ប្រកបដោយផាសុកភាព រួមមាន៖

១.    ភ្លើងពន្លឺ ត្រូវតែល្មមគ្រប់គ្មាន៖

ជារឿយៗ​ ភ្លើងអាចជួយឲ្យ លោកអ្នកអានសៀវភៅ បានច្រើនប្រកបដោយភាពងាយស្រួល យ៉ាងហោច គឺនៅក្នុងទីកន្លែងដដែល។ សូមលោកអ្នកត្រួតពិនិត្យ មើលនូវកម្រិតពន្លឺនៅទីនោះ។

តើមានពន្លឺគ្រប់គ្រាន់ដែរឬទេ? ពន្លឺគ្រប់គ្រាន់ មានន័យថា លោកអ្នកគួរតែអាច មើលឃើញទំព័របាន ដោយគ្មានប្រើឧបករណ៍ ជំនួយភ្នែក។
តើអំពូលភ្លើង ឬថ្ងៃមានពន្លឺ គ្រប់គ្រាន់ឬទេ? ឬក៏ តើលោកអ្នកមានទម្លាប់ អានសៀវភៅ ជាមួយនឹងពន្លឺថ្ងៃផ្ទាល់ ដែរឬទេ? បើទោះណាជាពន្លឺតិចតួច ឬច្រើនហួសពេក យ៉ាងណាក្តី ផ្លូវទាំងពីរនេះ គឺសុទ្ធតែបណ្តាលឲ្យអ្នកអាន មានភាពស្រវាំង និងអស់កម្លាំងដូចគ្នា ដែលជាហេតុបណ្តាល ឲ្យការអានរបស់លោកអ្នក មានប្រសិទ្ធិភាព កាន់តែតិចទៅៗ។

២.    ខ្យល់អាកាសបរិសុទ្ធចេញចូលបានល្អ៖

បន្ទប់បិទជិត ឬគ្មានខ្យល់ចេញចូលគ្រប់គ្រាន់ នឹងធ្វើឲ្យលោកអ្នក ឆាប់ងងុយគេង។ លោកអ្នកគួរតែទទួលបាន នូវខ្យល់អាកាសបរិសុទ្ធ (ប៉ុន្តែមិនមែនជា ប្រភេទខ្យល់បក់ខ្លាំងៗ នោះទេ) ឯកំដៅវិញ គួរតែមានកម្រិតត្រជាក់ល្មម។ បើមិនដូច្នោះទេ លោកអ្នកនឹងទៅស្វែងរក កន្លែងគេចោលសៀវភៅ ដែលគួរឲ្យ ចាប់អារម្មណ៍អានបំផុតទាំងនោះ ជាមិនខាន។

៣.    ទីតាំងឬជំហរអង្គុយសម្រាប់ការអានត្រូវតែប្រកបដោយផាសុកភាព៖

ទីតាំង ឬជំហរអង្គុយ សម្រាប់ការអាន គួរតែឲ្យមានផាសុកភាពគ្រប់គ្រាន់ ពោលគឺ មិនស្រួលពេក ឬក៏លំបាកពេកឡើយ។ ទីកន្លែង ដែលផ្តល់ផាសុកភាពខ្លាំងពេក ក៏នឹងអាចធ្វើឲ្យលោកអ្នក ងងុយគេដូចពេលមុនដែរ។ តាមពិតមានមនុស្សខ្លះ អានសៀវភៅក៏ព្រោះតែ ធ្វើឲ្យខ្លួនឯងឆាប់គេងលក់ នៅក្នុងដំណេករាល់យប់ តែប៉ុណ្ណោះ
ជាជាងការខំប្រឹង អានសៀវភៅទាំងនោះ ឲ្យចប់ក្នុងពេលតែមួយ។ ជំហរអង្គុយមិនបានល្អ អាចនឹងបង្កើត ឲ្យមានរនាំងក្នុងការ អានសៀវភៅ បើទោះណា ជាអ្នកអាន មានភាពប៉ិនប្រសប់ខ្លាំងយ៉ាងណាក៏ដោយ ដែលជាលទ្ធផល គឺនឹងបង្កឲ្យ លោកអ្នកមានការអស់កម្លាំងមិនខាន។

៤.    ចន្លោះចម្ងាចចំនុចប្រសព្វនៃពន្លឺត្រូវតែសមស្រប៖

សូមទ្រកាន់សៀវភៅលោកអ្នកនៅជ្រុងមួយ និងរក្សាវាឲ្យមានគម្លាតពីភ្នែក លោកអ្នកចម្ងាយ១៨អ៊ីង ឫ៤៥សម។ ចូរចង់ចាំថា ដៃវែង មិនមែនជំនួសឲ្យ ពន្លឺភ្នែកមានបរិមាណគ្រប់គ្រាន់ឡើយ។ បើសិនជាលោកអ្នក មានភ្នែកមិនសូវល្អ លោកអ្នកគួរតែពាក់ ស្នងនេត្រ (វ៉ែនតា) ដើម្បីជាជំនួយ ក្នុងការអានសៀវភៅ។ ភាពអស់កម្លាំងជាប្រចាំ នៅពេលលោកអ្នកកំពុងសិក្សា ឬអានសៀវភៅ ប្រហែលជាវិធីមួយ របស់ធម្មជាតិ ដែលកំពុងតែប្រាប់លោកអ្នកថា លោកអ្នកត្រូវពាក់ ស្នងនេត្រ ដើម្បីជាការជំនួយដល់ភ្នែក។ សូមលោកអ្នកទៅពិគ្រោះ ជាមួយនឹងគ្រូពេទ្យចក្ខុសម្ផស្ស ដើម្បីពិនិត្យ ពីបញ្ហាភ្នែករបស់លោកអ្នក។

៥.    អ្នកអានត្រូវនៅឲ្យឆ្ងាយពីការរំខាននានា៖

តើមានការរំខានសំខាន់ៗអ្វីខ្លះ ដែលលោកអ្នក អាចមើលឃើញ និងអាចស្តាប់ឮ? លោកអ្នក អាចគិតដូចម្តេចក៏បាន។ ការពិសោធទាំងឡាយ នឹងអាចប្រាប់លោកអ្នកថា តើលោកអ្នក អាចធ្វើការផ្ចង់អារម្មណ៍ ទៅលើរឿងណាមួយ ក្នុងពេលតែមួយបានដែរឬទេ? ប្រសិនបើលោកអ្នក អង្គុយនៅជិតទ្វារ ឬបង្អួច នោះគ្រប់ចលនាទាំងអស់ នឹងធ្វើឲ្យមានការរំខាន ដល់ការផ្ចង់អារម្មណ៍ របស់លោកអ្នក។ ប្រសិនបើលោកអ្នកមានវិទ្យុ ឬម៉ាស៊ីចាក់ខ្សែអាត់សម្លេង (ម៉ាញ៉េ) កំពុងតែដំណើរការ នោះការផ្ចង់អារម្មណ៍ របស់លោកអ្នក ប្រហែលជាអាចបន្តភាពរវើរវាយ (ការត្រាច់ចរ) ចេញពីសៀវភៅទៅកាន់ សូរសម្លេងទាំងនោះ ជាមិនខាន។ ហើយការអាន នៅក្នុងបរិយាកាស ដែលទូរទស្សន៍កំពុងតែបើក វានឹងបង្កឲ្យមានការ រំខានកាន់តែអាក្រក់ ខ្លាំងឡើងមួយកម្រិតថែមទៀត។

៦.    ចូរផ្តល់ឱកាសឲ្យលោកអ្នកបានសម្រាកខ្លះ៖ ប្រសិនបើលោកអ្នកបានកំណត់ថា

នឹងត្រូវអានសៀវភៅ នោះលោកអ្នកនឹងរៀបចំអ្វីៗ សម្រាប់គាំទ្រដល់ផែនការនេះ ហើយលោកអ្នក នឹងខិតខំអានសៀវភៅ ដោយគ្មានការងាករេ។ ប៉ុន្តែបើលោកអ្នក បានជួបរឿងណាមួយ ដែលសំខាន់ជាងផែនការនេះ ពេលនោះលោកអ្នក នឹងសម្រេចចិត្តទុកសៀវភៅចោល ទៅធ្វើកិច្ចការថ្មី នោះជាមិនខាន។ លោកអ្នកមានពេលវេលា ច្រើនណាស់ សម្រាប់ការអានសៀវភៅ លោកអ្នកគ្រាន់តែ ត្រូវកំនត់ខ្លួនឯង ឲ្យបានច្បាស់ថា តើពេលវេលាណាមួយ ដែលលោកអ្នកត្រូវតែអាន? ការអានសៀវភៅ គួរតែត្រូវបានសម្រាក រាល់មួយម៉ោងម្តង ពី៥ទៅ១០នាទី ទើបជាការល្អ។

……………………………………………………………………………………………………

ប្រភពឯកសារ៖ បកប្រែពីភាសាបរទេស (អង់គ្លេស) ©Academic Skills Center, Dartmouth College 2001
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s