សហគ្រិន​ចំណាន ឬ​គ្រប់​មាគ៌ា​សុទ្ឋ​តែ​ក្រាល​មាស (គឹម វូ ឈុង)

 

លោក​គឹម វូឈុង​ដែល​ជា​ប្រធាន​ស្ថាបនិក​នៃ​បណ្តុំ​សហគ្រាស ឌេវូ បាន​និពន្ឋ​រឿង​នេះ​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍​របស់​លោក​ចំពោះ​យុវជន​កូរ៉េ និង​យុវជន​ក្នុង​ពិភពលោក​ទាំង​មូល។ សៀវភៅ សហគ្រិន​ចំណាន ឬ​គ្រប់​មាគ៌ា​សុទ្ឋ​តែ​ក្រាល​មាស​បង្ហាញ​អំពី​ការត្រិះរិះ​ពិចារណា​ទៅ​លើ​ព្រឹត្តិការណ៍​បច្ចុប្បន្ន​ដែល​មាន​ជាអាទិ៍​ឧក្រិដ្ឋកម្ម អត្ថប្រយោជន៍​នៃ​ការសិក្សា​ការងារ និង​មុខ​តំណែង​របស់​ស្រី្ត​ក្នុង​សង្គម​ជាតិ។ល។ ម៉្យាងទៀត សៀវភៅ​នេះ​ក៏​បង្ហាញ​ផង​ដែរ​អំពី​របៀប​ចាត់ចែង​គ្រប់គ្រង​ប្រកប​ដោយ​លក្ខណៈ​ថ្មី​ទាំងស្រុង​តែ​មាន​ប្រសិទ្ឋភាព។

សូម​ចុច​ខាង​ក្រោម​នេះ​ដើម្បី​ស្តាប់៖

ដោយ អ្នកស្រី ប៉ិច សង្វាវ៉ាន 

 

គតិ​មួយ​ចំនួន​ពី​សៀវភៅ​ គឹម វូឈុង សហគ្រិន​ចំណាន​

 

  1. បេសកកម្ម​របស់​យុវជន​គឺ​រៀបចំ​អនាគត​ពិភព​លោក
  2. ពេល​ដែល​អ្នក​ឯទៀត​ចាប់​ផ្តើម​រាប់​ចំនួន​ឧបសគ្គ ខ្ញុំ​ចាប់​ផ្តើម​រាប់​ចំនួន​មធ្យោបាយ​ដែល​ធ្វើ​កើត
  3. ជន​ដែល​មាន​ប្រាជ្ញា​ឈ្លាស​វៃ គេ​ចាប់​ផ្តើម​សម្រេច​ជ្រើស​រើស​គោល​ដៅ​ជីវិត​ជាមុន ទើប​ជ្រើស​រើស​ការងារ​តម្រូវ​តាម​ការ​សម្រេច​ចិត្ត
  4. ទោះបី​ខ្ញុំ​ធ្វើ​អ្វី​ក៏​ដោយ​ ខ្ញុំ​តែង​ធ្វើ​យ៉ាង​ហ្មត់​ចត់​ នេះ​ជា​កូនសោ​នៃ​ជោគ​ជ័យ
  5. ទោះបី​អ្នក​មាន​សកម្មភាព​ក្នុង​វិស័យ​ណា​ក៏​ដោយ អ្នក​មិន​ត្រូវ​ពេញ​ចិត្ត​នឹង​ភាព​អន់​គម្រកឡើយ
  6. យុវភាព​ជា​ឱកាស​មួយ​នៃ​ឆាក​ជីវិត​ដែល​អ្នក​ត្រូវបូជា​ថាម​ពល​និង​ ពេលវេលារបស់​អ្នក​ ដើម្បី​ពង្រីក​ឥទ្ធិពល​ និង​បែប​បទ​សញ្ជឹង​រិះ​គិត​ឲ្យ​រីក​ធំ​ឡើង
  7. អ្នក​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ជ្រួត​ជ្រាប​ដោយសកម្មភាព​ដែល​អ្នក​ធ្វើ
  8. គ្មាន​អ្វី​ដែល​លំបាក​ធ្វើ​មិនកើត​នោះ​ទេ គឺ​មក​ពី​ខ្វះ​ភាព​ស្វិត​ស្វាញ​ក្នុង​កិច្ច​ការ​តែ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ អ្នក​យល់​ខុស​ដូច្នេះ
  9. នៅ​គ្រប់​ទីកន្លែង​មាន​ឱកាស​ជា​ច្រើន​បាន​លាក់​ខ្លួន​បំពួន​អាត្មា​ ហើយ​រង់​ចាំ​ឲ្យ​អ្នក​រក​ឃើញ​ប៉ុណ្ណោះ
  10. ទិស​ដៅ​និង​គុណភាព​នៃ​ជីវិត​របស់​អ្នក​ បាន​ទទួល​ឥទ្ធិពល​ជា​ខ្លាំង​ពី​សំណាក់​ជន​ដែល​អ្នក​ទាក់​ទង​ជា​រៀង​រាល់​ថ្ងៃ
  11. សង្គម​មនុស្ស​ជា​សៀវភៅ​មួយ​ក្បាល​ដែល​មាន​តម្លៃ​បំផុត​ ហើយ​ដែល​អាច​បង្ហាញ​មេរៀន​យ៉ាង​ច្រើន​អំពី​មនុស្ស​លោក ជាង​សៀវភៅ​ទាំង​ប៉ុន្មាន​ដែល​បាន​បោះពុម្ព​ផ្សាយ​រួច​ទៅ​ហើយ (ស័រឌី ហ្វីលីព)
  12. មុន​អ្វី​ៗ​ទាំង​អស់​ គ្រប់​ពេលវេលា​ដែល​អ្នក​មាន​ឱកាស​ អ្នក​ត្រូវ​ធ្វើ​ដំណើរ​។ ការ​ធ្វើ​ដំណើរ​ជា​ការ​បើក​ទ្វារ​ជើង​មេឃ​ថ្មី
  13. កាល​ណា​អ្នក​ក្រឡេក​មើល​ជុំ​វិញ​ខ្លួន​អ្នក​ អ្នក​នឹង​ប្រទះ​ឃើញ​ថា​ វត្ថុ​ងាយ​ស្រួល​អាច​ប្រាប់​បង្ហាញ​ចំណេះ​ដឹង​យ៉ាង​ច្រើន​ ហើយ​ទី​កន្លែង​ណា​ក៏​សុទ្ធ​សឹង​ជា​សាលារៀន​នៃ​ឆាក​ជីវិត
  14. ការ​ដែល​មាន​មិត្ត​ភក្តិ​ច្រើន​ទុក​ដូច​ជា​យើង​រៀបចំ​មូល​ធន​ធំ​មួយ
  15. អ្នក​ត្រូវ​មាន​សៀវភៅ​មួយ​ជាប់​ខ្លួន​ជា​និច្ច​ ព្រោះ​សៀវភៅ​អាច​ផ្តល់​បទ​ពិសោធន៍​​ ដែល​អ្នក​ពុំ​អាច​ធ្វើ​ខ្លួន​ឯង​ផ្ទាល់
  16. យើង​សំចៃ​ពេល​វេលា​ តែ​យើង​មិន​សន្សំ​ញើស​និង​ការ​ប្រឹង​ខ្នះ​ខ្នែង​របស់​យើង​ទេ
  17. ជីវិត​មាន​តម្លៃ​ណាស់​ជា​ហេតុ​មិន​គួរ​​យក​ទៅ​ប្រើ​ខ្ជះ​ខ្ជាយ អ្នក​មិន​ត្រូវ​នៅ​ស្ងៀម​គ្មាន​សកម្មភាព​ឡើយ
  18. ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ គេ​ត្រូវ​ដើរតាម​មាគ៌ា​ដែល​ពោរ​ពេញ​ដោយ​បន្លា
  19. ការ​ទាក់​ទង​ល្អ​ជាមួយ​នឹង​ជន​មាន​គុណសម្បត្តិ​ពិសេស​ គឺ​ជាមូល​ធន​មួយ​យ៉ាង​សំខាន់
  20. កូន​សោរ​សម្រាប់​ឲ្យ​មាន​ការ​ទាក់​ទង​ល្អ គឺ​ការទុក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក ហើយ​ការ​ទុក​ចិត្ត​គ្នា​ត្រូវការ​ពេលវេលា និង​សេចក្តី​អំណត់​ច្រើន
  21. អ្នក​ត្រូវ​ឃ្លាំមើល​ជានិច្ច​ ការ​ជឿន​លឿន​របស់​អ្នក​ ហើយ​អ្នក​ត្រូវ​ហ្វឹក​ហ្វឺន​ដើម្បី​ឲ្យ​អ្នក​រឹត​តែ​ឈ្លាស​វៃ​ រឹត​តែ​ប្រសើរ​លើសគេ

ស្រង់ចេញ​ពី​ សៀវភៅ គឹម​ វុឈុង សហគ្រិន​ចំណាន  គ្រប់មាគ៌ា​សុទ្ធ​តែ​ក្រាល​មាស​

(ប្រភពោ៖ សាលារៀន)

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s