ព្រះចៅអធិរាជខ្មែរ (ព្រះបាទជ័យវរ្ម័នទី៧)

ព្រះរាជជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧

ព្រះបាទជ័យវរ្ម័នទី៧

ព្រះរាជវង្ស និង​ ជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងស្គាល់បានមួយភាគធំដោយសារសិលាចារឹកនៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំ សិលាចារឹកនៅប្រាសាទបន្ទាយឆ្មារក្នុងខេត្តបាត់ដំបង សិលាចារឹកនៅ ប្រាសាទបាយ័ននៅបា្រសាទតាព្រហ្ម និងជាពិសេសដោយសារសិលាចារិកនៅប្រាសាទភិមានអាកាសដែលចងក្រងនិពន្ឋតាក់តែងឡើងជាកំណាព្យ

កាព្យឃ្លោង ដោយព្រះអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្រ្ទទេវី។

ព្រះរាជវង្ស

បើតាមការសិក្សាស្រាវជា្រវរបស់លោក(George COEDES)ព្រះបាទជ័យវរ្ម័នទី៧

ប្រហែលជាប្រសូតយ៉ាងយូរណាស់ក្នុងគ.ស១១២៥។ព្រះមាតាព្រះអង្គ ព្រះនាមជ័យរាជចូឌាមណី។ព្រះបិតាព្រះអង្គព្រះនាម ធរណិន្រ្ទវរ្ម័នទី២ ដែលសោយរាជ្យបន្ទាប់ពីព្រះបាទសុរិយវរ្ម័នទី។ព្រះអង្គត្រូវជាចៅមីងរបស់ព្រះបាទជ័យវរ្ម័នទី៦​ និង ត្រូវជា ក្មួយព្រះបាទសុរិយាវរ្ម័នទី២។ដូច្នេះយើងឃើញថា តាមរយះម្តាយព្រះអង្គជាប់ចុះមកពីព្រះរាជរង្ស ព្រះមហាក្សត្រខ្មែរជំនាន់មុន មហានគរ(ឬ មុនអង្គរ ឬ ក្នុងសម័យនគរហ្វូណន់ ជេនឡា)។ ហើយតាមខ្សែប្រឡាយព្រះរាជរង្សឪពុកព្រះអង្គចុះមកពីព្រះសន្ទតិវង្សមហិធរបុរះ។

យុវភាព

តាមរយះសិលាចារឹកដដែលយើងបានដឹងថាកាលបិតាព្រះអង្គព្រះធរណិន្រ្ទវរ្ម័នទី២នៅសោយរាជ្យ
ជាព្រះមហាក្សត្រកម្ពុជាព្រះជ័យវរ្ម័នទី៧
 បានទទួលតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនាខ្មែរទៅធ្វើសង្គ្រាមតទល់នឹងនគរចាម្ប៉ា។កាលនោះព្រះអង្គព្រះជន្មបាន២៥វស្សា។បើតាមសិលាចារឹក យើងអាចសន្និដា្ឋនបានថា កាលនោះព្រះអង្គមានព្រះមហេសីរួចសេ្រចទៅហើយ ព្រះនាមរបស់ព្រះនាងគឺជ័យរាជាទេវី។ជាមួយនឹងព្រះនាងប្រហែលជាក្នុងគ.ស១១៤៥ព្រះអង្គបានមានព្រះរាជ្សបុត្រមួយព្រះអង្គ ព្រះនាមស្រីឥន្រ្ទកុមារ។ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គត្រូវបែកព្រាត់ បា្រស់ពីប្រពន្ឋកូនដោយក្តីវិយោគអួលណែនចុកចាប់រៀងរាល់ថ្ងៃពុំដែលមានល្ហែល្ហើយឡើយ។
ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃដោយការព្រាត់ប្រាស់នេះត្រូវបានព្រះនាងឥន្ទ្រទេវីជា
បងស្រីបង្កើតរបស់មហេសីព្រះអង្គសរសេរចារវេញចងជាភួងកំណាព្យ លើផ្ទាំងសិលា
ប្រាសាទភិមានអាកាស។ព្រះនាងឥន្រ្ទទេវីបានរៀបរាប់អធិប្បាយថា:ព្រះមហេសី
ព្រះបាទជ័យវរ្ម័នទី៧ព្រះនាងជ័យរាជាទេវីប្រៀបបានទៅព្រះនាងសិតាដែលកំពុងតែ
ព្រាត់ពីស្វាមីគឺព្រះរាម។ព្រះរាមគឹព្រះបាទជ័យវរ្ម័នទី៧ឯស្តេចចាមប្រៀបបានទៅនឹង
ក្រុងរាពណ៍។នៅពេលដែលព្រះស្វាមីយាងទៅធ្វើសង្រ្គាមនឹងខ្មាំងព្រះនាងជ័យ

រាជាទេវីបានចូលកាន់សីលកាន់ត្រណមគោរពតាមក្បួនខ្នាតប្រពៃណីមិនហ៊ានធ្វេសប្រហែសសោះឡើយ។

ព្រះនាងតែងខិតខំសិក្សាស្វាធ្យាយធម៌ បួងសួងបន់ស្រន់សុំអោយព្រះស្វាមីបានជួបតែសេចក្តីសុខនិង

ជ័យជំនះឈ្នះលើសត្រូវ។ព្រះនាងមានរូបរាងកាយស្គាំងស្គមហើយមិនយកចិត្ត ទុកដាក់និងសក់ព្រះនាងឡើយ។

កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្តងៗព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង។តែការឈឺចុកចាប់នេះ

បានធ្វើអោយព្រះនាងសប្បាយ រំសាយទុក្ខទៅវិញ។ព្រះនាងជ័យរាជាទេវីនៅស្មោះត្រង់រងចាំការវិលត្រឡប់

របស់ព្រះជ័យវរ្ម័នជានិច្ច។

ជីវិតតស៊ូ ព្យាយាម រងចាំ

នៅគ.ស១១៦០ ព្រះបាទជ័យវរ្ម័នទី៧កំពុងតែធ្វើចម្បាំងប្រយុទ្ឋជាមួយកងទ័ពនគរចម្ប៉ានៅមុខទីក្រុងវិជ័យ។គា្រនោះព្រះអង្គបានទទួលដំណឹង

ថាព្រះបិតាព្រះអង្គចូលទិវង្គតហើយព្រះបាទយសោវរ្ម័នទី២ បានឡើងសោយរាជ្យជំនួស។នៅចំពោះមុខស្ថានការណ៍ផ្លាស់ប្តូរនេះ ព្រះអង្គពុំបាន ផ្លាស់ប្តូរចិត្តគំនិតអ្វីទាំងអស់។ព្រះអង្គនៅតែបន្តធ្វើសង្រ្គាមវាយប្រហារនគរចាមហើយគោរពស្មោះស្ម័គ្របំរើព្រះមហាក្សត្រថ្មីដោយគ្មានវេចវេរ។

នៅពេលដែលព្រះអង្គទទួលដំណឹងដឹងថានៅព្រះរាជធានមានមន្រ្តីក្បត់ចង់ធ្វើឃាត
ព្រះមហាក្សត្រព្រះអង្គបានធ្វើដំណើរយាងចូលមកនគរវិញដើម្បីជួយការពារជ្រោមជ្រែងព្រះរាជា។តែព្រះអង្គមកដល់យឺតពេលហើយសោកនាដកម្មបានកន្លសហួសផុតរួចស្រេចបាត់ទៅហើយ។
ព្រះបាទយសោវរ្ម័នទី២ត្រូវគេធ្វើឃាតហើយព្រះរាជបុត្រព្រះអង្គព្រះស្រីឥន្រ្ទកុមារក៏ប្រហែលជាអស់
សង្ខារក្នុងសម័យជាមួយគ្នាដែរ។

ក្នុងគ.ស១១៦៥បើតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារស្តេចថ្មីព្រះបាទត្រឹភុវ័នអាទិត្យបានរៀបចំធ្វើពិធី

ព្រះរាជាភិសេក ហើយប្រកាស តាំងខ្លួនជាព្រះមហាក្សត្រនគរកម្ពុជា។កាលនោះព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គមិនបានកកេណ្ឌទ័ពចេញទៅធ្វើសង្គ្រាមមកតតាំងរាំងជល់នឹងសេ្តច ជ្រែករាជ្យដើម្បីដណ្តើមយករាជបល្ល័ង្កមកវិញទេ។ព្រះអង្គនៅនឹង

ស្ងៀមមិនបណ្តែតបណ្តោយចិត្តគំនិតអារម្មណ៍អោយផ្លាស់ប្តូរហក់លោតទៅតាមមនោសញ្ចេតនាភ្លើងកំហឹង ការប្រមាថឆេវឆាវនិងការលោភលន់ខ្វះពិចារណាឡើយ។ព្រះអង្គបានសម្ងំរស់នៅ

ប្រាសាទព្រះខ័ន​ ក្នុងខេត្តកំពង់ស្វាយ យកពេលស្មឹងស្មាធ ត្រិះរិះស្រាវជា្រវសិក្សាពិចារណារកផ្លូវចំរើន រង់ចាំ

ឪកាសល្អ ដើម្បីដាក់ខ្លួនចូលបំរើជាតិ។

លទ្ឋផលនៃការតស៊ូ

ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គរង់ចាំអស់រយះពេល១៧ឆ្នាំគ ស១១៦០ដល់១១៧៧ទើបឪកាសល្អបានមកដល់។ព្រឹត្តិការណ៍នគរចម្ប៉ាវាយប្រហារលុកលុយប្រទេសកម្ពុជានិងការអស់ព្រះជន្ម

របស់ព្រះមហាក្សត្រជ្រែករាជ្យបានរុញច្រានជម្រុញអោយព្រះអង្គចេញមុខបង្កបង្កើតចលនាតស៊ូរំដោះជាតិ។ព្រះអង្គដឹកនាំការតស៊ូប្រឆាំងនឹងអាណានិគមចម្ប៉ាអស់រយះពេល៤ឆ្នាំ

ទើបបានទទួលលទ្ឋផលល្អ។នៅគស១១៨១ដែលព្រះអង្គបានរំដោះជាតិមាតុភូមិពីកណ្តាប់ដៃចាមព្រះអង្គបានប្រកាសជាព្រះមហាក្សត្រ

នគរកម្ពុជាហើយទទួលព្រះរាជាភិសេកក្នុងឆ្នាំដដែល។

កាលនោះតាមការប៉ាន់ស្មានព្រះបាទជ័យវរ្ម័នទី៧បានព្រះជន្មប្រហែលជាជាង៥០វស្សា។ចំណែកខាងព្រះអគ្គមហេសីជ័យរាជាទេវីវិញដើម្បីជាការអបអរអរគុណដល់គុណបុណ្យបារមីព្រះរតនត្រៃ

ដែលបានជួយព្រះនាងតាមការបន់ស្រន់បួងសួង ព្រះរាជទេពី បានធ្វើបុណ្យចែកទានអំណោយគ្រប់បែបយ៉ាងដល់វត្តអារាម និង ប្រជានុរាស្រ្ត។
ក្រោយដែលព្រះអគ្គមហេសីជ័យរាជាទេវីចូលទិវង្គត ព្រះនាងឥន្រ្ទទេវីជាបងត្រូវបានព្រះបាទជ័យវរ្ម័នទី៧ បានអភិសេកតែងតាំងជាព្រះអគ្គមហេសី។ព្រះនាងជាស្រ្តីម្នាក់ដែលមានវិជ្ជាខ្ពង់ខ្ពស់

មានបា្រជ្ញាភ្លឺថ្លាមោះមុត ឈ្លាវៃពូកែល្បីល្បាញខាងវិជ្ជាអក្សរសាស្រ្តមានធម៌មេត្តាន្តោសហើយគោរពបូជាព្រះពុទ្ឋសាសនា។

ព្រះនាងជ័យរាជាទេវីនិងព្រះនាងឥន្រ្ទទេវីដែលជាមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧

សុទ្ឋតែធ្លាប់ជួយផ្តល់យោបល់តូចធំដល់ព្រះស្វាមី តាមព្រះពុទ្ឋឪវាទ។ព្រះបាទជ័យវរ្ម័នទី៧

ព្រះមហាក្សត្រខ្មែរ ព្រះអង្គគោរពបូជានិងមានជំនឿទៅលើព្រះពុទ្ឋសាសនាផ្នែកមហាយាន។ព្រះរាជបុត្រព្រះអង្គជាច្រើនសុទ្ឋតែមានជំនឿនិងធ្វើសក្ការះបូជាថ្វាយចំពោះព្រះពុទ្ឋសាសនា។

បុត្រព្រះអង្គ ព្រះនាមគមលិន្ត បានបួសជាសង្ឃហើយទៅបន្តការសិក្សានៅកោះសេរីលង្កា។បុត្រមួយទៀត ព្រះអង្គវីរកុមារ​ដែលបាននិពន្ឋចារ អត្តបទមួយយ៉ាងល្អវែកញែក

អធិប្បបាយពីព្រះពុទ្ឋនៅលើផ្ទាំងថ្មនៅ ប្រាសាទព្រះខ័ន

កិត្យានុភាព

ព្រះបាទជ័យវរ្ម័នទី៧ ដោយសារការតស៊ូព្យាយាម ព្រះអង្គបានទទួលជោគជ័យដែលគេអាចចាត់ទុកជាជោគជ័យផ្ទាល់ខ្លួន។តែព្រះអង្គបានយកជោគជ័យនេះឥទ្ឋិពល

អំណាច ការចេះដឹង ការពិសោធន៍ និង ប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គ មកកសាងប្រទេសជាតិ ផ្តល់នូវសេចក្តីសុខកេ្សមក្សាន្ត សន្តិភាព​ចំរើនលូតលាស់ ដល់ប្រជានុរាស្រ្ត

ដោយគ្មានរើសអើងវណ្ណះ។

ការកសាងរបស់ព្រះអង្គ​ នគរចម្ប៉ាបានក្លាយទៅជាខេត្តខណ្ឌខ្មែរ ទឹកដីខ្មែរ ក៏បានលាតសន្ឋឹងធំវែងឆ្ងាយ ជាមហាអំណាចមួយយ៉ាងធំដែរ នៅក្នុងអាស៊ីភាគអាគ្នេយ៍។ចក្រភព

ខែ្មរ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ មានកម្ពុជា ចម្ប៉ា បច្ចុប្បន្នលាវ សៀម និង ទឹកដីមួយភាគធំនៃប្រទេសភូមា និង ម៉ាឡេស៊ី

ព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គមិនបានចូលទិវង្គតទេ​​​​​​​​​​​​​​​​​ គាត់បានបាត់​ខ្លួនពីពិភពលោកនេះនៅពេលធើ្វចំបាំងជាមួយចំប៉ា។ (​ដកស្រង់​ពី​គេហទំព័រ វិ​គី​ភី​ឌា)

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s