សត្វនិងរុក្ខជាតិជានិមិត្តរូបនៃប្រទេសកម្ពុជា

សត្វនិងរុក្ខជាតិមួយចំនួនដែលមានអត្ថិភាពនិងសារៈប្រយោជន៍ពិសេសត្រូវបានចាត់ទុកជានិមិត្តរូបជាតិនៃ

ព្រះរាជាណាចក្រកម្ពុជាដើម្បីបង្ហាញនូវមរតកធម្មជាតិដ៏មានតម្លៃនិងលើកតម្កើងនូវមោទនភាពជាតិ។

ឈ្មោះសត្វនិងរុក្ខជាតិដែលបានចាត់ទុកសម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាដោយព្រះរាជក្រឹត្យ

លេខ នស/រកត ០៣០៥/ ១៤៩ ចុះថ្ងៃទី២១ខែមីនាឆ្នាំ២០០៥ មានទៅតាមប្រភេទដូចខាងក្រោម៖

១) ប្រភេទសត្វចតុប្បាទ៖ សត្វគោព្រៃ

Kou prey

ឈ្មោះគោព្រៃជាន័យដើមនិងន័យត្រង់នៃភាសាជាតិខ្មែរតែម្តង ហើយត្រូវបានសត្តវិទូអន្តរជាតិទទួលស្គាល់

និងដាក់នាមដូចៗគ្នា ទោះជាភាសាអង់គ្លេស អេស្ប៉ាញ និងបារាំងក៏ប្រើពាក្យតែមួយថា ” Kou Prey ” និង

មានឈ្មោះវិទ្យាសាស្ត្រថា ” Bos sauveli ” ។ គោព្រៃមានរូបរាងស្រដៀងនិងទន្សោង មានប៊ួរវែងធ្លាក់ចុះ

ដល់ជង្គង់ និងហៀរស្ទើរដល់ដីចំពោះគោឈ្មោល និងមានប្រវែងដងខ្លួនពី២,១ – ២,៣ម៉ែត្រ មានកម្ពស់ពី

១,៧ – ១,៩ ម៉ែត្រ និងមានទម្ងន់ពី៧០០ – ៩០០ គីឡូក្រាម ។ ស្នែងគោព្រៃឈ្មោលនិងញីមានលក្ខណៈប្លែក

គ្នាដោយស្នែងគោឈ្មោលធំជាង ដុះចេញកោងទៅមុខ និងងើបឡើងលើព្រមទាំងមានព្រុយចុងស្នែង ។

ស្នែងគោញីដុះមកខាងមុខរាងងើបបន្តិច ហើយគួចរមួលឡើងលើ ។ ចាប់ពីជើងក្រោមជង្គង់ចុះមកមក

មានពណ៌សឬប្រផេះ និងប្រផេះចាស់នៅពេលមានអាយុច្រើន ។ គោព្រៃក៏ត្រូវបានចារឹកទុកក្នុងបទចម្រៀង

ប្រជាប្រិយរបស់ខ្មែរតាំងពីយូរណាស់មកហើយ ជាពិសេសបទចម្រៀងដែលមានលក្ខណៈរៀបរាប់អំពី

ធម្មជាតិប្រដូចភាពសុខសាន្តនៃការរស់នៅរបស់មនុស្ស សត្វ និងធម្មជាតិគឺតែមួយ ។ គោព្រៃជាថនិកសត្វ

ស្លូត រស់នៅជាហ្វូងៗ អាចឃើញមាននៅលាយជាមួយហ្វូងទន្សោង ខ្ទីង និងប្រើស ។ ជាសត្វវាងវៃ រហ័ស

រហួន ឆាប់ភ្ញាក់ផ្អើលជាងប្រភេទសត្វក្នុងត្រកូលគោសាទិសដូចគ្នា ពូកែស្រង់ក្លិន និងគេចវេសចេញពីមនុស្ស

។​ គោព្រៃមានកម្លាំងខ្លាំង ពូកែធន់នឹងកម្តៅថ្ងៃ អត់ធន់នឹងចំណីអាហារដែលមានគុណភាពទាប និងធន់នឹង

ជម្ងឺគោឆ្កួត ។

The Kou Prey was last seen in 1988

ស្វែងយល់បន្ថែមអំពីគោព្រៃ វិគីភីឌាភាសាខ្មែរ វិគីភីឌាភាសាងង់គ្លេស

២) ប្រភេទបក្សី៖ សត្វត្រយ៉ង

6-troyorng

ឈ្មោះជាភាសាជាតិ ” ត្រយ៉ង ឬ ក្ងយក្ស ឬ ឪលើក ” និងមានឈ្មោះវិទ្យាសាស្ត្រថា​ ” Pseudibis gigangtea ”

។ សត្វត្រយ៉ងមានពណ៌សសម្បូរប្រផេះ ឬក្រម៉ៅ ជើងពណ៌ក្រហមព្រលែត ចំពុះរាងកោងខុបចុះ និង

មានប្រវែងដងផ្លូវ១០៤សង់ទីម៉ែត្រ ។ សត្វត្រយ៉ងមានចារឹកក្នុងបទចម្រៀងប្រជាប្រិយ និងរឿងនិទាន

បុរាណខ្មែរ ។ ប្រជារាស្ត្រខ្មែរមានជំនឿថា ជាសត្វមានភាពវាងវៃ កាយបើមានការបរបាញ់មិនបាន

សម្រេចនៅកន្លែងណាមួយហើយ វានឹងមិនត្រឡប់មកទីនោះវិញជាលើកទី២ឡើយ ។ គេមានជំនឿ

ប្រើប្រាស់ឈាមរបស់វាសម្រាប់ព្យាបាលជម្ងឺគ្រុនចាញ់នៅតាមតំបន់ដាច់ស្រយាល ។​ ជាសត្វមាន

ប្រជាប្រិយភាព ប្រជាជនមាននិស្ស័យស្រលាញ់ចូលចិត្ត ជាពិសេសសម្រែកទៀបភ្លឺរបស់វាដែល

ដិតជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាកសិករខ្មែរក្នុងន័យនៃសេចក្តីស្នេហា ក៏ដូចជាការរម្លឹកពេល

វេលាត្រូវចាកចេញទៅធ្វើស្រែចម្ការផង ។ ចំណីរបស់វាគឺសត្វឥតឆ្អឹងកង ដែលរស់នៅក្នុងភក់

ដូចជាខ្យង ឃន្លេន ក្តាម។ល។ វាចូលចិត្តរស់នៅក្នុងព្រៃរបោះស្ងួតមានតំបន់ដីសើមច្រើនដូចជា

ត្រពាំង បឹង ទន្លេ ។ វាមានដំណើរយឺតៗរកចំណីលើដី និង ទំលើដើមឈើដើម្បីសម្រាក និង

គេចពួនពីសត្រូវ ។

៣) ប្រភេទឧរង្គសត្វ៖ អណ្តើកសរសៃ ឬ អណ្តើកហ្លួង

Animal-Southern-River-Terrapin

ឈ្មោះជាភាសាជាតិ ” អណ្តើកសរសៃ ឬ អណ្តើក ” និងមានឈ្មោះវិទ្យាសាស្ត្រថា ” Batagur baska ”

។ អណ្តើកហ្លួងមានភ្នែកពណ៌ស និងច្រមុះបះឡើង ស្នូករបស់វាមានប្រវែងរហូត៦០សង់ទីម៉ែត្រ

មានផ្ទៃពណ៌ប្រផះ ឬខ្មៅទាំងអស់ ។ ម្រាមជើងមុនធំ មានស្បែកពាសជាប់គ្នាដូចបាតជើងទា

មានក្រញាំតែបួន គឺខុសប្លេកពីអណ្តើកផ្សេងទៀតដែលមានក្រញាំជើងប្រាំ ។ កាលពីបុរាណ

អណ្តើកនេះមានប្រវត្តិការពារដោយព្រះរាជក្រឹត្យ និងបានចាត់ទុកជាសម្បត្តិរបស់រាជរង្សនៅ

កម្ពុជាយើង ។ ពងអណ្តើកនេះ ជារឿយឬប្រមូលបានពីខែមករាដល់ខែមីនា ដែលនៅពេលនោះ

គេយកទៅថ្វាយតែចមពោះរាជវង្សសោយប៉ុណ្ណោះ ដូចនេះទើបប្រជារាស្ត្រឳ្យឈ្មោះថា អណ្តើក

ហ្លួងរហូតដល់សព្វថ្ងៃ ។ អណ្តើកហ្លួង ចូលចិត្តរស់នៅតាមតំបន់ពាមសមុទ្រ មានព្រែកតូចៗ

ដែលមានព្រៃកោងកាង ឬមានរុក្ខជាតិផ្សេងទៀតដុះតាមមាត់ទឹក ។ ជាប្រភេទសត្វស៊ីអាហារ

គ្រប់យ៉ាង មានស្លឹកឈើ ពន្លករុក្ខជាតិ ផ្លែកោងកាង និងសត្វតូចៗផ្សេងទៀត ។

៤) ប្រភេទមច្ឆា៖ ត្រីគល់រាំង

Animal-Giant-Barb

ឈ្មោះជាភាសាជាតិ “ត្រីកាហោ ឬ ត្រីក្បាលឡាន ឬត្រីគល់ឡាន ” មានឈ្មោះវិទ្យាសាស្ត្រថា ” Catlocarpio

siamensis ” និងមានឈ្មោះជាភាសាអង់គ្លេស ” Giant Mekong Barb ” ។​ ត្រីគល់រាំងជាប្រភេទត្រីមានទំហំ

ធំជាងគេនៅកម្ពុជា អាចមានទម្ងន់ពី ១៥០ – ៣០០គីឡូក្រាម និងមានប្រវែងខ្លួនពី២ – ៣ ម៉ែត្រ ។ ជាត្រីមាន

ស្រកាធំៗគ្របដណ្តប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយប៉ុណ្ណោះ ។ ពណ៌សម្បុរលើ

ដងខ្លួនទាំងមូលឃើញមានពីរពណ៌ដាច់ដោយឡែកពិគ្នា ស្រកាដែលនៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌

ក្រម៉ៅថ្លា រីឯស្រកាឋិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់ ។ គេឃើញមានរស់នៅតាមដងទន្លេ

មេគង្គ ជាពិសេសសម្បូណ៍ជាងគេនៅបឹងទន្លេសាប ។ រូបភាពប្រភេទត្រីនេះត្រូវ បុព្វបុរសខ្មែរយើងឆ្លាក់ជា

រូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត ។ គេនិយមយកស្រកាត្រីគល់រាំងមក ធ្វើជាសីទាត់ក្នុងល្បែងប្រជា

ប្រិយខ្មែរយើង ។​ បើប្រៀបធៀបទៅនឹងប្រភេទត្រីក្នុងស្រុកផ្សេងទៀត ត្រីគល់រាំងមានមាឌធំជាងគេនៅក្នុង

ប្រទេសកម្ពុជា ហើយស្លូតពុំដេញចាប់ប្រភេទត្រីផ្សេងទៀតជាអាហារឡើយ ។ សាច់របស់ត្រីគល់រាំងមាន

រសជាតិឆ្ងាញ់ ប្រជាជននិយមចូលចិត្តបរិភោគ ។

ស្វែងយល់បន្ថែមអំពីត្រីគល់រាំង វិគីភីឌាភាសាខ្មែរ   វិគីភីឌាភាសាអង់គ្លេស

៥) ប្រភេទរុក្ខជាតិ៖ ដើមត្នោត

sugar-palm-tree-in-kampong-speu-cambodia-21-12-2012--14-14-12

ឈ្មោះជាភាសាជាតិ ” ត្នោត ” មានឈ្មោះវិទ្យាសាស្ត្រថា ” Boassus flabellifer ” និងជាភាសាអង់គ្លេសថា

” Sugar Palm ” ។​ ត្នោតជារុក្ខជាតិឋិតក្នុងតាលព្រឹក្សាខ្ពស់ មានដើមទោល គល់ធំ​ ដុះត្រង់ឡើងលើ កម្ពស់

១០ – ២៥ ម៉ែត្រ ។​ ឬសមានលក្ខណៈជាឬសរយាង និងគ្មានឬសកែវ ។ តួរដើមត្នោតមានភាពគគ្រើម ពណ៌

ក្រម៉ៅ អង្កត់ផ្ចឹតពី២០ – ៦០ សង់ទីម៉ែត្រ ដោយប្រែប្រួលទៅតាមគុណភាពដី ។ កន្សោមស្លឹកមានរាងដូចផ្លិត

ប្រមូលផ្តុំគ្នានៅផ្នែកចុងកំពូលនៃដើម ។ ធាងត្នោតរលោងក្រាស់​ មានពណ៌បៃតងពេលនៅខ្ចី និងមានពណ៌

លឿងត្នោតពេលមានអាយុចាស់ ព្រមទាំងមានបន្លានៅគែមទាំងសងខាងសណ្ឋានដូចធ្មេញរណារ ។ ត្នោត

ញី និងត្នោតឈ្មោលមានលក្ខណៈខុសប្លែកគ្នាតាមការសំគាល់លើផ្ការបស់វា ។ ផ្កាត្នោតឈ្មោលមានរាងមូល

ទ្រវែងទំហំពី២ – ៤សង់ទីម៉េត្រ ប្រវែងពី៣០ – ៥០សង់ទីម៉ែត្រ ។ រីឯផ្កាត្នោតញីមានសណ្ឋានជាពកមូលៗ

ប្រវែង៣០ – ៧០ សង់ទីម៉ែត្រ ដែលអាចផ្តល់ផ្លែបានចំនួន២០ – ៥០គ្រាប់ ។ ផ្លែត្នោតមានរាងមូលពណ៌ត្នោត

ក្រម៉ៅនៅភាគខាងក្រោម និងពណ៌បៃតងនៅភាគខាងលើនៃផ្លែ ហើយប្រែពណ៌ទៅជាលឿងទុំក្រម៉ៅពេល

វាចាស់និងទុំ ។ ផ្លែត្នោតមានអង្កត់ផ្ចឹតប្រមាណពី១៣ – ២០សង់ទីម៉ែត្រ ដែលប្រែប្រួលទៅតាមគុណភាពដី

ការកៀបយកទឹក និងអាយុរបស់ដើម ។ ត្នោតជារុក្ខជាតិប្រជាប្រិយ តំណាងឳ្យសង្គមខ្មែរដែលមានវត្តមាន

និងផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់ប្រជាជាតិខ្មែរតាំងពីកំណកំណើតនគរខ្មែរនិងជាអត្តសញ្ញាណ ដែល

ប្រជាជនខ្មែរសំគាល់នូវទេសភាពទឹកដីរបស់ខ្លួនពីបុរាណកាលរហូតដល់បច្ចុប្បន្នស្របនឹងពាក្យស្លោក

” ដើមត្នោតជាជម្រកផ្ទះខ្មែរ ” ។ដើមត្នោតជារុក្ខជាតិតំណាងឳ្យនិមិត្តរូបជាតិ និងតំណាងឳ្យវប្បធម៌ខ្មែរ

ដូចមានចម្លាក់នៅលើជញ្ជាំងប្រសាទអង្គរវត្តជាសក្ខីភាពស្រាប់ ។ ក្នុងសង្គមខ្មែរដើមត្នោតមានសារៈ

សំខាន់ច្រើនយ៉ាងណាស់ដូចជា ៖ ឬសត្នោត និងផ្កាត្នោតឈ្មោលជាឳសថបុរាណសម្រាប់កែរោគគ្រុន

ចាញ់ កាមរោគ ឬរោគស្ពឹកចុងដៃចុងជើង ។ ដើមត្នោតអាចយកមកប្រើប្រាស់នៅក្នុងសំណង់លំនៅដ្ឋាន

ក្រោលសត្វ ទូក ឬសំណង់ផ្សេងច្រើនទៀត ។ បច្ចុប្បន្ន ដើមត្នោតបានកែច្នៃជាផលិតផលសិប្បកម្មដ៏មាន

តម្លៃក្នុងទីផ្សារ ។ ស្នឹកត្នោតសម្រាប់ប្រក់ និងធ្វើជញ្ជាំងផ្ទះ ត្បាញកន្ទេល មួក ស្មុគ និងពេលខ្លះអាចប្រើ

ប្រាស់ស្លឹកត្នោតសម្រាប់ចារឬសរសេរជំនួសស្លឹកទ្រាំងបានទៀតផង ។ ផ្លែត្នោត និងទឹកត្នោតមាន

ឳជារសឈ្ងុយឆ្ងាញ់ពិសាជាទីពេញនិយមនៃសង្គមខ្មែរ ។ ការផលិតស្ករត្នោតដោយរម្ងាស់ទឹកត្នោតគឺ

ជាប្រពៃណីរបស់ប្រជាជនខ្មែរតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ ។

ស្វែងយល់បន្ថែមអំពីដើមត្នោត វិគីភីឌាភាសាខ្មែរ    វិគីភីឌាភាសាអង់គ្លេស

៦) ប្រភេទផ្កា ៖ ផ្ការំដួល

2-romdoul

ឈ្មោះជាភាសាជាតិ ” រំដួល ” និងមានឈ្មោះវិទ្យាសាស្ត្រថា ” Mitrella mesnyi ” ។ រំដួលជាប្រភេទរុក្ខជាតិ

មានកម្ពស់ពី៨ – ១២ ម៉ែត្រ និងមានអង្កត់ផ្ចឹត ២០ – ៣០សង់ទីម៉ែត្រ ។ ដើមមានសម្បកពណ៌ត្នោតលឿង

ស្លឹកជាប្រភេទស្លឹកទោល ដុះឆ្លាស់គ្មានខ្នាយស្ទប ទម្រង់បន្ទះស្លឹករាងទ្រវែងមានទំហម២ – ៦គុណនឹង

៦ – ១០សង់ទីម៉ែត្រ ។ ផ្ការំដួលមានពណ៌លឿងស មានក្លិនក្រអូបសាយបានឆ្ងាយ ចោលក្នលិននៅ

ពេលរសៀលនិងពេលព្រលប់ ។ ផ្លែជាចង្កោម ពេលទុំមានពណ៌ក្រហមក្រម៉ៅ អាចបរិភោគបាន ។

រំដួលមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ហើយត្រូវបានប្រជាជន

យើងនិយមយកមកដាំលម្អតាមគេហដ្ឋាន និងសួនសាធារណៈ ។ ដោយរំដួលមានក្នលិនក្រអូប

របៀបនេះ ខ្មែរយើងពីបុរាណកាលនិយមប្រើប្រាស់សម្រាប់ជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់

របស់នារី ។ ដើមរំដួលក៏អាចកែច្នៃ ប្រើប្រាស់ជាគ្រឿងសំណង់បន្ទាប់បន្សំ និងធ្វើជាអុសសម្រាប់

ដុត ។ នៅរដូវផ្លែរំដួលទុំ ប្រជាជនដេលរស់នៅក្បែរព្រៃតែងតែបេះផ្លែរំដួលយកមកលក់ដោះ

ស្រាយជីវភាព ។ ដោយសារផ្ការំដួលមានក្លិនដ៏ក្រអូបជាទីទាក់ទាញអារម្មណ៍របស់មហាជន

ទូទៅ ហេតុនេះបានជានៅសង្គមខ្មែរគេច្រើនប្រដូចនារីខ្មែរទៅនឹងផ្ការំដួល រហូតដល់មានកវីនិពន្ធ

ខ្មែរខ្លះបានបន្សល់តុកនូវ បទចម្រៀងមួយចំនួនដូចជា ៖ រំដួលពោធិ៍សាត់ រំដួលលង្វែក រំដួលក្រចេះ

រំដួលសុរិន្ទ……..ជាដើម។

ស្វែងយល់បន្ថែមអំពីដើមត្នោត វិគីភីឌាភាសាខ្មែរ    វិគីភីឌាភាសាអង់គ្លេស

៧) ប្រភេទផ្លែឈើ ៖ ចេកពងមាន់

taprum_269212014

ឈ្មោះជាភាសាជាតិ ” ចេកពងមាន់ ” មានឈ្មោះវិទ្យាសាស្ត្រថា “Musa aronatica ” និងមានឈ្មោះជាភាសា

អង់គ្លេសគឺ ” Chicken Egg Banana ” ។ ចេកត្រូវគេនិយមបរិភោគនិងប្រើប្រស់ជាទូទៅ ដោយប្រជាជនកម្ពុជា

គ្រប់ជាន់ថ្នាក់ ។ គេអាចបរិភោគផ្លែចេកទុំឬកែច្នៃជាដំណាប់ ចេកឆាប ជាដើម ។ ក្រៅពីនេះ ផ្លែចេកត្រូវ ប្រជា

ពលរដ្ឋនិយមប្រើជាសំណែន ឬជំនួនគ្រប់ពិធីផ្សេងៗ ដោយសូម្បីតែសម្រាប់ថ្វាយគោរពបូជាទេវតារាល់ថ្ងៃ

សីលផងដែរ ។ ក្នុងពាក្យស្លោក ” ពេលឈឺយកដំរីទៅបន់ ពេលស្រន់យកចេកពងមាន់ក៏ស្តាយ ”

នោះបញ្ជាក់ថាចេកត្រូវប្រើប្រាស់ជាទូទៅ ព្រោះមានតម្លៃទាទិសទី ។ ចេកពងមាន់ភាគច្រើនត្រូវគេ

ដាំនៅតាមដីសណ្តទន្លេមេគង្គជាពិសេសនៅតាមតំបន់កោះដុះថ្មី ។ ចេកគេដាំនៅប្រទេសកម្ពុជាជា

យូរលង់ណាស់មកហើយ ថ្វីត្បិតតែជាដំណាំដែលមានប្រភពពីឥណ្ឌាក៏ដោយ តួយ៉ាងដូចមានបញ្ជាក់

នៅក្នុងរឿងព្រេងបុរាណខ្មែរ “ចៅស្រទបចេក”ជាភស្តុតាងស្រាប់ ។ ក្រៅពីបានដាំយកផ្លែដើម្បីជា

ប្រភពចំណូលប្រចាំគ្រួសាររបស់កសិករនោះ ដំណាំចេកជាដំណាំប្រើបានច្រើនមុខទៀត​ដូចជា ៖

គល់របស់វាជាប្រភពជាតិម្សៅអាមីដុង ជាពិសេសក្នុងពេលជួបគ្រោះទុរ្កិក្សម្តងមួយកាល ដើមវា

អាចហាន់ជាចំណីជ្រូកគោក្របី ។ល។ ធ្វើឃាខ្សែចំណងផ្សេងៗ ធ្វើជាបាយសីក្នុងពិធីសែន

ព្រេននានា ស្លឹកប្រើជាសម្ភារៈវេចខ្ចប់ចំណី និងត្រយ៉ូងប្រើជាបន្លែស្រស់ អន្លក់ ឬ ស្ល ។

banana_tree

(ប្រភពអត្ថបទ ៖ សារព័ត៌មានដើមត្នោត និង វិគីភីឌា )

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s