គន្លឹះដើម្បីក្លាយខ្លួនជានិស្សិតជោគជ័យ

អ្នក​សិក្សា​គ្រប់​រូប​តែង​តែ​ប្រាថ្នា​ចង់​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​ របស់​ខ្លួន ​ប៉ុន្តែ​អ្វីៗ​គ្រប់​យ៉ាង​មិន​មែន​សុទ្ធ​តែ​បាន​ដូច​ចិត្ត​នោះ​ឡើយ។ បើ​យោង​តាម​លោក​ Alison Lake ​និង​លោក​Carl von Baeyer ​បាន​ណែនាំ​នូវ​គន្លឹះ​មួយ​ចំនួន​ដើម្បី​ជួយ​ឲ្យ​បំណង​សិក្សា​របស់​លោក​អ្នក ​បាន​សម្រេច៖

១. ​មាន​ទំនួល​ខុស​ត្រូវ​ និង​សកម្ម៖​ ត្រូវ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​សិក្សា​របស់​ខ្លួន​ទាំង​ ក្នុង​ថ្នាក់​ និង​ក្រៅ​ថ្នាក់។ ​អ្នកគប្បីមាន​ស្មារតី​ភ្ញាក់​រលឹក​សិក្សា​ដោយ​ធ្វើ​​ខ្លួន​ឯង​ និង​ចូល​រួម​សកម្មភាព​ក្នុង​ថ្នាក់​ជានិច្ច។

២. ​​មាន​គោល​ដៅ​ក្នុង​ការ​សិក្សា​ច្បាស់​លាស់៖​  ​ការ​កំណត់​គោល​ដៅ​ច្បាស់​លាស់​ថាតើ​លោក​អ្នក​ចង់​ធ្វើ​អ្វី​ វាសម​នឹង​សមត្ថភាព​ដែរ​ឬទេ វានឹង​ជួយ​ឲ្យ​លោក​អ្នក​មាន​ឆន្ទៈ​មុតមាំ​ មាន​គំនិត​វិជ្ជមាន​ និង​តស៊ូ​ក្នុង​ការ​សិក្សា។

៣. ​ត្រូវ​ហ៊ាន​សួរ៖​ ​ការ​សិក្សា​ចៀស​មិន​ផុត​ឡើយ​ក្នុង​ការ​សួរ​ ព្រោះ​ថា​ចម្ងល់​គឺ​ជា​កូន​សោ​នៃ​ចំណេះ​ដឹង។ ​ប្រសិន​បើ​លោក​អ្នក​មិន​ច្បាស់លាស់​ក្នុង​ចំណុច​ណា​ ឬ​មេរៀន​ណា​មួយ​ ចូរ​ក្លាហាន​សួរ​ គ្រូ​ ឬ​មិត្តភក្តិ​របស់​អ្នក។

៤. ​សិក្សា​ជា​ក្រុម​ជា​មួយ​គ្រូ​របស់​អ្នក៖​ បើ​ទោះ​បី​ជា​អ្នក​ជា​សិស្ស​នៅ​ក្នុង​ថ្នាក់​ដែល​ត្រូវ​រៀន​ ឬ​ទទួល​មេរៀន​ពី​គ្រូ​របស់​អ្នក​ក៏​ដោយ ប៉ុន្តែអ្នក​គួរ​តែ​ចូលរួម​បញ្ចេញ​មតិ ​ហើយ​ទទួល​យក​នូវ​គំនិត​យោបល់​ពី​គ្រូ និង​មិត្ត​រួម​ថ្នាក់​។

៥. ​កុំ​អង្គុយ​ខាង​ក្រោយ៖​ ​ចូរកុំ​ខ្លាច​គ្រូ​ហៅ​ឈ្មោះ​ឲ្យ​ឆ្លើយ​មេរៀន ឬ​អង្គុយ​ក្រោយ​ស្រួល​គេច​មុខ ​ឬ​លេង​សើច​អ្វីៗ​។ ​បើ​អ្នក​អង្គុយ​មុខ​ អ្នក​ងាយ​នឹង​មាន​ការ​សន្ទនា​ច្រើន​ជា​មួយ​គ្រូ​ ហើយ​ស្តាប់​បាន​ច្បាស់​នូវ​អ្វី​ដែល​គ្រូ​និយាយ។

៦. ​​កត់​ចំណាំ​ឲ្យ​បាន​ល្អ៖​ ​ការ​កត់​ចំណាំ​ក្នុង​ពេល​សិក្សា​នូវ​ចំណុច​សំខាន់ៗ​ គឺជា​រឿង​សំខាន់​បំផុត ​ដែល​អ្នក​មិន​អាច​ខ្វះ​បាន​ជា​ដាច់ខាត​។ អ្នកគួរ​កត់​ឲ្យ​បាន​ល្អ​តាម​លំដាប់​ទោះបីអ្នកឆ្លាតក៏ដោយ​ ព្រោះ​វា​អាច​នឹង​ភ្លេច​ទៅវិញ។

៧. ​ស្វែង​យល់​ពី​អ្វី​ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​សិក្សា៖​ ​ចូរ​ចៀស​វាង​នូវ​អ្វី​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិយាកាស​នៃ​ការ​សិក្សា​ ពេល​វេលា​សិក្សា​ ឬ​អារម្មណ៍​សិក្សា។ ​ចូរ​ព្យាយាម​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​រីក​រាយ​ស្រស់​ស្រាយ។

៨. ​និយាយ​អំពី​អ្វី​ដែល​អ្នក​កំពុង​សិក្សា៖​ ​អ្នក​គប្បី​ឧស្សាហ៍​ពិភាក្សា​ជាមួយ​គ្រូ​ មិត្តភក្តិ​ អ្នក​ដទៃ​ អាន​កាសែត​ ទស្សនាវដ្តី​ សៀវភៅ​ អត្ថបទ​នានា​ ឬ​មើល​ទូរទស្សន៍​ពី​អ្វីដែល​ពាក់ព័ន្ធ​នឹង​មេរៀន​ដែល​កំពុង​រៀន។

៩. ​មិន​ត្រូវ​សម្រុក​រៀន​ក្នុង​ពេល​ប្រឡង៖​ ​អ្នក​គប្បី​រៀន​មេរៀន​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​ប្រឡង។ ​អ្នក​មិន​គួរ​រង់​ចាំ​ដល់​ពេល​ប្រឡង​ ទើប​ស្រវេ​ស្រវា​មើល​មេរៀន​ ឬ​សម្រុក​រៀន​ក្នង​ពេល​តែ​មួយ​ម៉ោង​ ឬ​ក៏​មួយ​យប់​ឡើយ។

១០. ​គ្រប់​គ្រង​ពេល​វេលា​ឲ្យ​បាន​ល្អ៖​ ​មនុស្ស​ឆ្លាត​ពិត​ មិន​មែន​ឆ្លាត​ត្រឹម​តែ​ការ​សិក្សា​នោះ​ទេ​ តែ​គឺ​ឆ្លាត​ក្នុង​ការ​ចាត់​ចែង​ពេល​វេលា​ឲ្យ​បាន​ល្អ។ ​អ្នក​ត្រូវ​ច្បាស់​ថា​ ពេល​ណា​គួរ​រៀន​អ្វី​ និង​ពេល​ណា​គួរ​ធ្វើ​អ្វី ​និង​ពេល​ណា​គួរ​គេង៕

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s