ទម្លាប់ល្អ ១៣ ចំណុចរបស់ជនជាតិជប៉ុន

១ – កុមារជប៉ុនសំអាតសាលារៀនរបស់ពួកគេជារៀងរាល់ថ្ងៃ ចំនួន១៥នាទី ជាមួយគ្រូបង្រៀន ដែលនាំឱ្យមនុស្សជំនាន់ក្រោយរបស់ជប៉ុន អោយមានអនាម័យផ្ទាល់ខ្លួនល្អ។

២ – ប្រជាពលរដ្ឋណាមួយ របស់ជប៉ុនដែលមានឆ្កែមួយ ត្រូវតែមានកាបូប និងកាបូបពិសេសដើម្បីដាក់អាចម៏ឆ្កែ។ អនាម័យ និងការចង់បានរបស់ខ្លួន ដើម្បីដោះស្រាយអនាម័យផ្ឬាល់ គឺជាផ្នែកមួយនៃសីលធម៌ជប៉ុន។
៣ – គេហៅ បុគ្គលិកអនាម័យ នៅក្នុងប្រទេសជប៉ុន ថា “វិស្វករសុខភាព” និងអាចមានប្រាក់ខែពី ៥០០០ដុល្លារ ទៅ ៨០០០ ដុល្លារក្នុងមួយខែ ភាពស្អាតមួយត្រូវបានធ្វើតេស្តសរសេរ និងផ្ទាល់មាត់។
៤ – ថ្វីបើ ប្រទេសជប៉ុន មិនមានធនធានធម្មជាតិ ហើយ ជាប្រទេសរងគ្រោះ ដោយការរញ្ជួយដី រាប់រយដងក្នុងមួយឆ្នាំ ប៉ុន្តែ ឧបសគ្គនេះ មិនអាចបង្អាក់ជប៉ុន ពីការក្លាយជាសេដ្ឋកិច្ចធំជាងគេទីពីរនៅលើពិភពលោក(សព្វថ្ងៃលេខ៣) ។
៥ – Hiroshima បានវិលទៅរកការរីកចំរើនផ្នែកសដ្ឋកិច្ច ដប់ឆ្នាំ ក្រោយពីការរងគ្រោះខ្ទិចខ្ទីដោយ គ្រាប់បែកអាតូម។
៦ – ប្រទេសជប៉ុន បង្ការការពារ ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងរថភ្លើង, ភោជនីយដ្ឋាន និងក្នុងផ្ទះ។
៧ – សិស្សពីបឋមសិក្សាឆ្នាំទីប្រាំមួយ ត្រូវតែរៀនពីសីលធម៌ល្អ ក្នុងការទាក់ទងជាមួយមនុស្ស ។
៨ – ប្រជាជនជប៉ុន ទោះបីជាម្នាក់ៗជាអ្នកមាន ក្នុងចំណោមមនុស្សមានជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែពួកគេមិនមានអ្នកបំរើទេ។ ឪពុកម្តាយត្រូវទទួលខុសត្រូវសម្រាប់កិច្ចការផ្ទះ និងកូនៗ ។
៩ – គ្មានការប្រឡង ពីកម្រិតដំបូង ដល់កម្រិត ទីបី នៃបឋមសិក្សា ព្រោះគោលដៅនៃការអប់រំ គឺដើម្បី បំប៉ន គំនិត និងការកសាងចរិតលក្ខណៈ មិនមែន គ្រាន់តែជាការប្រឡង និង បញ្ចុះបញ្ចូលទេ ។
១០ – ប្រសិនបើលោកអ្នកទៅភោជនីយដ្ឋានអាហារប៊ូហ្វេណាមួយ នៅក្នុងប្រទេសជប៉ុន លោកអ្នកនឹងសម្គាល់ឃើញមាន មនុស្ស បរិភោគអាហារសមល្មមប៉ុនណាដែលគេត្រូវការ ដោយគ្មានម្ហូបអាហារសល់ក្នុងចានឡើយ។
១១ – អត្រានៃការពន្យាពេលរថភ្លើង នៅប្រទេសជប៉ុននោះ គឺមានតែ៧ វិនាទីក្នុងមួយឆ្នាំ។ ពលរដ្ឋជប៉ុន គោរពតម្លៃពេលវេលាណាស់ គឺត្រូវតែទៀងទាត់ នាទី និងវិនាទី។
១២ – នៅសាលារៀន កុមារដុសសម្អាតធ្មេញរបស់ពួកគេ បន្ទាប់ពីបរិភោគអាហារ មានន័យថា ពួកគេបានរក្សាសុខភាព តាំងពីបឋមវ័យ ។
១៣ – សិស្សបានសំរាកមួយម៉ោងកន្លះ ក្រោយពេលទទួលទានអាហារ ដើម្បីធានាបាននូវការរំលាយអាហារ បានល្អ ។បើនិយាយពីក្តីបារម្ភវិញ ពួកគេនិយាយថា: សិស្សទាំងអស់គឺជាអនាគតនៃប្រទេសជប៉ុន!!!

ដោយ Takumi Kobuta

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s