កោះត្រល់ខ្វល់ចិត្ត

កោះត្រល់ខ្វល់ចិត្ត

កោះត្រល់ខ្វល់ចិត្តគិតមមៃ
ទ្រព្យមានតម្លៃនៃខេមរា
ថ្ងៃនេះធ្លាក់ដៃអ្នកផ្សេងរ៉ា
អោយជាតិខេមរាខកទឹកចិត្ត។
កោះត្រល់ខ្វល់ខ្វាយស្តាយទឹកដី
ទឹកជ្រោះព្រឹកព្រៃសែនប្រសិទ្ធិ
ប្រភពចិញ្ចឹមខ្យងមានឬទ្ធិ
ផ្តល់គុជប្រណីតមានតម្លៃ។
កោះត្រល់សល់នៅត្រឹមតែឈ្មោះ
តែបាត់កិត្តិយសធ្លាប់ល្បាញល្បី
នៅក្នុងផែនទីឈ្មោះទឹកដី
បែរមានឈ្មោះថ្មីលែងជាខ្មែរ។
កោះត្រល់សល់អីអោយកូនចៅ
បានស្គាល់សំណៅកេរពុកម៉ែ
សូម្បីតែឈ្មោះក៏លែងឋេរ
កោះខ្មែរកោះកេរសង្ឃឹមអ្វី??
………………………………..
និពន្ធដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s