ឆ្នេរត្រល់ខ្វល់ចិត្ត

182501_10151469445008985_532515820_n
ឆ្នេរត្រល់ខ្វល់ចិត្ត

ឆ្នេរអើយអើយឆ្នេរខ្សាច់កោះត្រល់
ឆ្នេរសនិមលគួរចេតនា
ឆ្នេរធ្លាប់ជាដែនដីខេមរា
ឆ្នេរអនុស្សាសល់តែឈ្មោះ។

ឆ្នេរអើយអើយឆ្នេរឋេរឆើតឆោម
ឆ្នេរធ្លាប់ប្រលោមចិត្តស្រណោះ
ឆ្នេរដែនដីខ្មែរវរបុរស
ឆ្នេរកេរដែនកោះថ្លោះឆ្ងាយជាតិ។

ឆ្នេរអើយអើយឆ្នេរកេរដូនតា
ឆ្នេរខ្សាច់ខេមរាសែនវរនាឋ
ឆ្នេរនៅជិតសោះប្រែក្លាយឃ្លាត
ឆ្នេរខ្មែរឆ្ងាយជាតិស្រណោះជ័យ។

ឆ្នេរអើយឆ្នេរត្រល់ខ្វល់ក្នុងចិត្ត
ឆ្នេរស្អាតបែរស្និទ្ធផ្តិតឈ្មោះថ្មី
ឆ្នេរខ្មែរបែរផ្តាច់អស់និស្ស័យ
ឆ្នេរឈ្មោះភក្តីន័យសូន្យបង់។

ឆ្នេរត្រូវរលកបោកល្ងាចព្រឹក
ឆ្នេរអោយចៅនឹកអារម្មណ៍លង់
ឆ្នេរដែនខេមរាដូនតាពង្ស
ឆ្នេរសែនរឿងរុងពេលណាវិល?

ឆ្នេរអើយអើយឆ្នេរចៅបារម្ភ
ឆ្នេរខ្សាច់ភិរម្យឥតមន្ទិល
ឆ្នេរអើយប្រាប់ចៅគួរគិតគិល
ថ្ងៃណាបង្វិលឆ្នេរវិលជាតិ…???

អ្នកស្រី កែវ ច័ន្ទបូរណ៍

Advertisements

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s