ភ្លើងចរាចរណ៏ ​(Traffic light)

ភ្លើងចរាចរគឺជាសញ្ញាចរាចរមួយដែលមានសារៈសំខាន់មានដូចជា ៖ ចង្កៀងចរាចរ ស្លាកសញ្ញា រថយន្ដដែលបើកបរនៅក្នុងស្ថានភាព និងនៅជិតដងផ្លូវ។ សំរាប់ការធ្វើដំណើរដោយថ្មើរជើង ហើយមានកន្លែងផ្សេងៗដែលបានគ្រប់គ្រងព្រមទាំងមានការគោរពចំពោះច្បាប់ចរាចរទៀតផង។ ភ្លើងចរាចរនេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៦៨ ក្នុងទីក្រុងឡុនដុន និងប្រទេសសហរដ្ឋអាមេរិច ប៉ុន្ដែនៅពេលបច្ចុប្បន្ននេះបានប្រើភាគច្រើនបំផុតនៅគ្រប់ទីក្រុងទូទាំងសកលលោក។

ភ្លើងចរាចរណ៍គឺជាឧបករណ៍សំរាប់បញ្ជាចរាចរណ៍របស់ផ្លូវដែកឬផ្លូវថ្មល់ ដើម្បីអោយអាយស្ម័យយាន(រថភ្លើង) ឬយានជំនិះផ្សេងៗធ្វើចរាចរណ៍បានប្រកបដោយសុវត្ថិភាព និងភាពរលូន។ ជាទូទៅគេហៅភ្លើងចរាចរណ៍សំដៅលើភ្លើងស្តុប ដែលដាក់តាមកន្លែងផ្លូវឬវិថីកាត់គ្នា។

LED_Traffic_Light

អំពីពណ៌

ភ្លើងស្ដុបដែលប្រើនៅតាមដងវិថីនានាលើពិភពលោកប្រើពណ៌ចំនួនបីដូចគ្នាគឺ បៃតង() លឿងឬទឹកក្រូច() និង ក្រហម()។ ពណ៌បៃតងមានន័យថា«អាចទៅមុខ(អនុញ្ញាតអោយឆ្លងកាត់)» ពណ៌លឿងឬទឹកក្រូចមានន័យថា«បន្ថយល្បឿនរួចឈប់នៅមុខគំនូសឈប់» និងពណ៌ក្រហមមានន័យថា«មិនអាចទៅមុខ(មិនអនុញ្ញាតអោយឆ្លងកាត់)»។ ជួនកាលគេឃើញមាន ភ្លើងលឿងភ្លឹបភ្លែត (ជាពិសេសពេលយប់) ដែលមានន័យថា «បន្ថយល្បឿន មើលឆ្វេងស្ដាំ មុននឹងឆ្លងកាត់»។ នៅប្រទេសភាគច្រើន យានយន្តពិសេសៗដែលត្រូវការធ្វើដំណើរប្រញាប់​ដូចជា រថយន្តសង្គ្រោះបន្ទាន់ រថយន្តអគ្គីភ័យ ឡានប៉ូលីស ម៉ូតូប៉ូលីស និងក្បួនរថយន្តថ្នាក់ដឹកនាំជាន់ខ្ពស់ជាដើម អាចទទួលអាទិភាពឆ្លងកាត់ភ្លើងស្ដុបដោយមិនប្រកាន់ពណ៌ក៏បាន។ ថ្មីៗនេះនៅប្រទេសជឿនលឿន គេប្រើប្រព័ន្ធអាទិភាពចរាចរណ៍សាធារណៈ ហៅកាត់ថាPTPS(Public Transportation Priority System) ដែលអាចចាប់ព័ត៌មានពេលមាន​រថយន្តបន្ទាន់​និងយានដឹកជញ្ជូនសាធារណៈ(ដូចជាឡានក្រុងជាដើម) មកជិត ហើយប្ដូរពណ៌ភ្លើងស្ដុបជាពណ៌បៃតង(ឬភ្លើងខៀវតាមភាសានិយាយ) ជាបណ្ណោះអាសន្នរហូតដល់រថយន្តទាំងនោះទៅផុត។ ក្នុងករណីនេះ ខាងរថយន្តបន្ទាន់​និងយានដឹកជញ្ជូនសាធារណៈត្រូវមានម៉ាស៊ីនផ្សាយសញ្ញាផ្ទាល់ខ្លួនដែរ។ ភ្លើងស្តុបចែកចេញជា២ប្រភេទ គឺមួយប្រភេទសំរាប់យានយន្ត និងមួយប្រភេទទៀតសំរាប់អ្នកថ្មើរជើង។ សំរាប់យានយន្តគេប្រើពណ៌ទាំងបីគឺបៃតង លឿង ក្រហម តែសំរាប់អ្នកថ្មើរជើង គេប្រើតែពីរពណ៌ទេគឺបៃតងនិងក្រហម។

ប្រវត្តិ

ភ្លើងចរាចរណ៍​បង្កើតដំបូងឡើយនៅឆ្នាំ ១៨៦៨ នៅទីក្រុងឡិនដិន។ ភ្លើងនោះប្រើប្រភពពីចំហេះហ្គាស់ ហើយប្ដូរពណ៌បៃតងនិងក្រហមដោយដៃ។ ភ្លើងចរាចរណ៍នេះប្រើដំបូងសំរាប់​គ្រប់គ្រងការធ្វើដំណើររបស់រទេះសេះ តែក្រោយមកមានឧបទ្ទវហេតុផ្ទុះឆេះ។ នៅឆ្នាំ១៩១៨ ភ្លើងចរាចរណ៍ដើរដោយអគ្គីសនីដំបូងគេ មានដាក់ប្រើនៅទីក្រុងញូវយ៉ក។ (អំពីប្រទេសកម្ពុជាវិញ មិនទាន់មានប្រភពនិយាយពីនោះទេ។ នរណាដឹងសូមជួយសរសេរនៅទីនេះផង។)

អំពីបច្ចេកទេស

អំពូលភ្លើងដែលប្រើនៅខាងក្នុង ភាគច្រើនជាចង្កៀងរង្គុំ។ ប៉ុន្តែអំពូលនេះស៊ីភ្លើងច្រើនដល់ទៅ70W និងត្រូវការអោយផ្លាស់ថ្មីជាប្រចាំ(ជាមធ្យម១ដងក្នុង១ឆ្នាំ)នោះ ថ្មីៗនេះគេនាំគ្នាផ្លាស់មកប្រើអំពូលLED(ឌីយ៉ូដផ្សាយពន្លឺ)វិញ។ អំពូលLEDស៊ីភ្លើងតែ15Wនិងមានអាយុប្រើប្រាស់៧ឆ្នាំ។

ប្រភេទភ្លើងចរាចរណ៍និងបំរើបំរាស់

ភ្លើងចរចរណ៍សំរាប់យានយន្ត

ភ្លើងចររាចរណ៏សំរាប់យានយន្ដ គឺជាការអោយសញ្ញាបានច្បាស់សំរាប់អ្នកធ្វើដំណើរឯកជន។ ពូកគេអាចមើលជាក្រដាស ចុងព្រួញ ឬក៏របាំងដែលមានពណ័ស ឬរាងពន្លឺពណ័។ នៅប្រទេសប៉ូឡូញ អរីហ្គន ផ្លាកសញ្ញាភាពច្រើនជាពណ៏ទឹក្រូចរាងផ្ដេក និង​ពណ័ស ជាបន្ទាត់បញ្ឃរ ។

ភ្លើងចរាចរណ៍សំរាប់ថ្មើរជើង

ភ្លើងចរាចរណ៍សំរាប់រថភ្លើងលើថ្នល់

ភ្លើងប្រយ័ត្ននិងភ្លើងជំនួយ

ប្រភេទភ្លើងចរចរណ៍នៅលើពិភពលោក

រឿងរ៉ាយផ្សេងៗ

  • សំរាប់ប្រទេសដែលមានវប្បធម៌​មិនចែកច្បាស់រវាងពណ៌ខៀវនិងពណ៌បៃតង(ដូចជាប្រទេសជប៉ុននិងកម្ពុជាជាដើម) គេច្រើនហៅ«ភ្លើងបៃតង»ថា«ភ្លើងខៀវ»ទៅវិញ។ សំរាប់ប្រទេសកម្ពុជាដែលជាប្រទេសកសិកម្ម គេក៏មានប្រើពាក្យ «វាលស្រែពណ៌ខៀវស្រងាត់» ដោយសំដៅលើវាលស្រែពេញដោយស្រូវពណ៌បៃតងខ្ចីៗនោះផងដែរ។
  • សំរាប់មនុស្សខ្វាក់ពណ៌ គេមិនអាចមើលចែកពណ៌បៃតង​និងពណ៌ក្រហមបានទេ។ ហេតុនេះទើបគេមិនអោយមនុស្សខ្វាក់ពណ៌បើកបរ។
  • នៅប្រទេសចិន​នាសម័យបដិវដ្ដន៍វប្បធម៌ ពួកទ័ពក្រហមបានលើកសំណើរអោយប្ដូរន័យ ​ពណ៌ក្រហមថា«អោយទៅមុខ» ដោយសំអាងថាពណ៌ក្រហមជាតំណាងអោយ​បដិវដ្ដន៍ឈានទៅមុខ​មិនមែនអោយឈប់ទេ។ ប៉ុន្តែសំនើរនេះត្រូវនិរាករណ៍ដោយគេខ្លាចក្រែងនាំអោយមានភាពរញ៉េរញ៉ៃ។​ នៅក្នុងរឿង The Last Emperor (អធិរាជចុងក្រោយ) គេឃើញមានឈុតមនុស្សឆ្លងផ្លូវពេលពណ៌បៃតងប្ដូរជាពណ៌ក្រហម តែវាមិនដែលកើតឡើងក្នុងស្ថានភាពពិតទេ។

(ប្រភព៖ វីគិភីឌា )

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s