គោលការណ៍អ្នកសិក្សា

University student working in libraryអ្នកសិក្សាភាគច្រើនតែងតែដាក់សំណួរ​យ៉ាងសំខាន់​មួយ​សម្រាប់ខ្លួនឯងថា ” តើគួររៀនបែបណា​ដើម្បីទទួល​បាន​ជោគជ័យក្នុងជីវិត សិក្សានាពេលបច្ចុប្បន្ន និងអាជីពនា​ពេលអនាគត?” ។

សំណួរទាំងនេះ អ្នកសិក្សាមួយចំនួនបានចោទទៅ​លើ​បញ្ហាផ្សេងៗដើម្បីដោះយករួចខ្លួនពីការដែល រកមិនឃើញ​គន្លឹះល្អបំផុតសម្រាប់ជោគជ័យផ្ទាលខ្លួននោះ។ អ្នកខ្លះ​បាន​ចោទទើលើពូជ បន្ទោសសាច់ញាតិថា មកពីក្រុមគ្រួសារ ឬ​ចាស់ៗមិនសូវពូកែរទើប ពួកគេជាអ្នកជំនាន់ក្រោយ រៀនមិន​បាន​ល្អ ទោះបីជាខំយ៉ាងណាក៏ឥតប្រយោជន៍ដែរ។ ចំណែក​​ឯអ្នកខ្លះទៀតបាន​បន្ទោសទៅលើជំងឺមួយចំនួនដែលខ្លួន​ធ្លាប់មានកាលពីតូច​ ឬក៏បន្ទោសទៅលើខួរក្បាល ហើយចោទថា មកពីឈឺច្រើន ឬមកពីខួរក្បាលមិនល្អពី​កំណើតទើបមិន​អាចទទួលជោគជ័យក្នុងការសិក្សា និងអាជីពបាន។

ពិតណាស់ ចំណុចទាំងអស់នេះពិតជាមានចំណុចពាក់ព័ន្ធខ្លះមែនទៅលើការសិក្សា ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏វា​មិនមែនជាចំណុចធំបំផុតក្នុងការ សម្រេចនូវភាពត្រចះត្រងចង់ក្នុងការសិក្សានោះឡើយ ព្រោះថា អ្នកដែលទទួលបាន​ជោគជ័យ​ក្នុងការសិក្សាមួយចំនួនក៏មិនមែនជាកូនអ្នកដែលធូរធា ហើយក៏មិនមែនកើតក្នុងត្រកូលអ្នកចេះដឹងជ្រៅជ្រះដែរ តែគេនៅតែអាចធ្វើបាន។ ជាក់ស្តែងអតីតប្រធានាធិបតីដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិ អាប្រាហាមលីងខូលន៍ ( Abraham Lincoln ) ក៏ជាអ្នកដែលបានសម្រេចជោគជ័យក្នុងជីវិត និងការសិក្សា ទោះបីជាលោកបានកើតឡើងក្នុងត្រូកូលអ្នកក្រ ហើយ​មាន​សុខភាពមិនសូវល្អយ៉ាងណាក៏ដោយ។ ក្រៅពីនេះលោក គឹម វូឈុង សហគ្រិន្តចំណាននៃប្រទេសកូរ៉េក៏កើតចេញពី​ត្រកូលអ្នកក្រខ្សត់ហើយនៅតែអាចសម្រេចជោគជ័យក្នុងជីវិត និងការសិក្សាបាន។ លោក គឹម វូឈុង បានសាងឧត្តមភាព​ដោយដៃទាំងគូររបស់គាត់ គាត់មិនដែលមានគំនិតចង់បានអ្វីពីគ្រួសាររបស់គាត់ឡើយ ហើយទីបំផុតគាត់ក៏ទទួលបាន​នូវសេចក្តីរុងរឿងយ៉ាងត្រចះត្រចង់សម្រាប់ជីវិតក្នុងប្រវត្តិសាស្រ្តសកលលោក។

បើបែបនេះតើកត្តាអ្វីដែលជាធាតុសំខាន់បំផុតក្នុងការទទួលបាននូវជោគជ័យក្នុងជីវិត និងការសិក្សានោះ?

ចំពោះបញ្ហានេះ មានអ្នកសិក្សាស្រាវជ្រាវមួយចំនួនបានផ្តោតទៅលើចំណុចដ៏ត្រឹមត្រូវដែលមនុស្សគ្រប់រូបទទួលស្គាល់​ថាពិតជាមានប្រយោជន៍ជាងគេនោះគឺវិធីសាស្រ្ត។ ព្រោះថាវិធីសាស្រ្តគឺជាចំណុចចំបងជាងគេបំផុតរវាង បញ្ហា​ពូជ និង​បញ្ហាមួយចំនួនទៀតដែលវាគ្រាន់តែជាធាត់បន្ទាប់បន្សំនោះ។ ដូចអ្នករាល់គ្នាបានដឹងរួចមកហើយថា អ្នករៀនពូកែរ និង​អ្នកដែលពូកែររៀនមានលទ្ធផលពីរខុសគ្នា ហើយចំណុចទាំងនេះក៏មកពីពួកគេមានវិធីសាស្រ្តខុសគ្នានោះឯង។ ទាក់ទងនឹងបញ្ហានេះ អនុបណ្ឌិតប្រវត្តិសាស្រ្តមកពីបរទេសរុស្សី និងជាបុគ្គលដែលតស៊ូក្នុងការសិក្សារហូតទទួលបាន​ជោគជ័យយ៉ាងត្រចះត្រចង់ លោកសាស្រ្តាចារ្យ ពៅ សារឿន មានប្រសាសន៍ថាដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងអាជីព យើងត្រូវគោរពគោលការណ៍ ៧ យ៉ាងគឺ៖

១. ត្រូវព្យាយាមកត់ត្រាអ្វីដែលគ្រូពន្យល់ និងបង្រៀនអោយបានច្រើនជាទីបំផុត

២. ត្រូវត្រងត្រាប់យកចិត្តទុកដាក់ស្តាប់គ្រូពន្យល់អោយបានច្រើនបំផុត

៣. ត្រូវមានសេចក្តីក្លាហាន ហ៊ានសួរបើឆ្ងល់ ហ៊ានឆ្លើយបើគ្រូសួរ

៤. រំលឹកមេរៀនជារឿយៗជាមាតា បិតា នៃការសិក្សា

៥. ត្រូវស្វះស្វែងរកចំណេះ និងជំនាញបន្ថែមលើចំណេះជំនាញដែលមានស្រាប់

៦. ត្រូវចេះជួយយកអាសារគ្នាទៅវិញទៅមកក្នុងការសិក្សា និងជីវភាពរស់នៅ

៧. ត្រូវព្យាយាមទន្ទិញអោយចាំស្ទាត់ ហើយស្វែងយល់ខ្លឹមសារ និងអត្ថន័យអោយបានស៊ីជម្រៅ៕

(ចម្លងពី ៖ ប៉ាកាសន្តិភាព)

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s