គន្លឹះទាំង 8 ក្នុងការប្រើប្រាស់ កាសស្តាប់ចំរៀង iPhone

ជារៀងរាល់ថ្ងៃ អ្នកបានប្រើ iPhone ដើម្បីលើកនិយាយទូរស័ព្ទ តែអ្នក ប្រហែលជា មិនចាប់អារម្មណ៍ ផលប្រយោជន៍ របស់ កាសស្តាប់ត្រចៀកវា ទេ។ កាស iPhone មានប្រយោជន៍ប្រើការ ច្រើនជាង កាសរបស់ទូរស័ព្ទដទៃ (ចឹងហើយទើបថ្លៃ ប្រមាណ $30) ដូចនេះ យើងគួររៀនទាញប្រយោជន៍ពីវា។ ខាងក្រោមនេះ គឺជា គន្លឹះមួយចំនួន ក្នុងការប្រើប្រាស់ កាសស្តាប់ចំរៀង iPhone:

ពេលមានគេ ទេរចូល:

1. លើក និងបញ្ចប់ការសន្ទនា: ចុចប៊ូតុងកណ្តាល ម្តង ពេលមានគេ ទេរចូល ដើម្បីលើកទូរស័ព្ទ និងចុចវា ម្តងទៀត ដើម្បីបិទការសន្ទនា
2. បដិសេធការទេរចូល: ចុចប៊ូតុងកណ្តាល ប្រមាណ 2 វិនាទី រួចព្រលែងវា ដើម្បី បដិសេធការហៅចូល
3. លើកទូរស័ព្ទខ្សែទីពីរ: ពេលកំពុងសន្ទនា ហើយមាន គេ ទេរចូលមួយទៀត (ខ្សែទីពីរ) ចុចប៊ូតុងកណ្តាលម្តង ដើម្បីទុកខ្សែទីមួយ អោយរង់ចាំ ហើយលើក ខ្សែទីពីរ ឬចុចប៊ូតុងកណ្តាល ប្រមាណ 2 វិនាទី រួចព្រលែងវា ដើម្បី បដិសេធការហៅចូល របស់ខ្សែទីពីរ

បើកស្តាប់ចំរៀង:

4. ចាក់ចំរៀង: ចុចប៊ូតុងកណ្តាល ម្តង ដើម្បីចាក់បទចំរៀង និងចុចវា ម្តងទៀត ដើម្បីបិទចំរៀង
5. រំលងទៅបទមុខ ឬក្រោយ: ពេលកំពុងស្តាប់ចំរៀង ចុចប៊ូតុងកណ្តាល ពីរដង ដើម្បីរំលងទៅបទមុខ ឬចុចប៊ូតុងកណ្តាល បីដង ដើម្បីត្រឡប់មក បទពីមុន
6. ចុចប៊ូតុង + ឬ – ដើម្បីដំឡើង ឬបន្ថយសម្លេងចំរៀង

បើកកម្មវិធីបញ្ជារដោយសម្លេង:

7. បើកកម្មវិធីបញ្ជារដោយសម្លេង: ចុចប៊ូតុងកណ្តាល អោយយូរ ដើម្បីបើកកម្មវិធី⁣បញ្ជារដោយសម្លេង Voice Control សំរាប់ iPhone 3GS/4 ឬ Siri សំរាប់ iPhone 4S ហើយចុចវា អោយយូរម្តងទៀត ដើម្បីបិទកម្មវិធីនេះ

ពេលថតរូប:

8. ចុចថតរូប: ពេលបើកកម្មវិធី⁣ Camera ដើម្បីថតរូប ចុចប៊ូតុង + ដំឡើងសម្លេង ដើម្បីថតរូប

ប្រភព៖​ ioskhmer.com

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s