របៀបប្រើប្រាស់ម្រុំជាឳសថ

១. ម្រុំជាដើមឈើទិព្វ អាចធ្វើជាអាហារបំប៉ននិងព្យាបាលជម្ងឺបានជាង ៣០០ប្រភេទ

តាមការស្រាវជ្រាវដោយអ្នកប្រាជ្ញធំៗជាច្រើន នៅលើពិភពលោក នៅទ្វីបអាហ្រ្វិក,
អាមេរិក, អាស៊ី និង អឺរ៉ុប បានរកឃើញថា : ម្រុំមានផ្ទុកនូវជីវជាតិ
(Vitamins) ជាង ១០០មុខ និង សារជាតិជួយការពាររាងកាយមនុស្ស (Antioxidants)
ចំនួន ៤៦មុខ ដែលមាននាទីកាត់បន្ថយភាពជ្រីវជ្រួញ។ ដោយសារគុណភាពនេះ
ម្រុំអាចព្យាបាល ជម្ងឺជាង ៣០០ប្រភេទ។ ម្សៅស្លឹកម្រុំ១០០ក្រាម មាន
គុណភាពស្មើនឹងជាតិវីតាមីន-សេ នៅក្នុងក្រូច៧ផ្លែ, ជាតិកាល់ស្យូម
នៅក្នុងទឹកដោះគោ៤កែវ, ជាតិវីតាមីន-អា នៅក្នុងការ៉ុត៤ផ្លែ និង
ជាតិប៉ូតាស្យូម នៅក្នុងចេក៣ផ្លែ។

បច្ចុប្បន្ន ផលិតផលពីដើមម្រុំ ជាពិសេសម្សៅស្លឹកម្រុំ
ត្រូវបានដាក់លក់ជាទូទៅនៅពាសពេញ ពិភពលោក ក្នុងតម្លៃប្រមាណ ៤០ ទៅ ៥០ដុល្លា
ក្នុងមួយគីឡូក្រាម។ រីឯនៅកម្ពុជាវិញ តម្លៃលក់ជាមធ្យមប្រមាណ ១០ដុល្លា។

២. ម្រុំអាចព្យាបាលជម្ងឺជាអាទិ៍ :

• រោគស្រ្តេស (Stress) តប់ប្រមល់ ខ្វល់ខ្វាយក្នុងអារម្មណ៍ គេងមិនលក់

• រោគខ្វះឈាមនិងរោគលើសឈាម ធ្វើឱ្យមានចលនាឈាមបានល្អប្រសើរ

• រោគទឹកនោមផ្អែម ដោយបន្ថយអត្រាជាតិស្ករក្នុងឈាមបានយ៉ាងសក្តិសិទ្ធិ

• ជម្ងឺថ្លើមគ្រប់ប្រភេទ

• រោគផ្លូវដង្ហើម ដូចជារលាកច្រមុះ-បំពង់ក, រលាកទងសួត, រោគហឺត ជាដើម។

• រោគផ្លូវរំលាយអាហារ ដំបៅក្រពះ-ពោះវៀន

• លាងក្រពះ-ពោះវៀន (ថ្នាំបញ្ចុះ) ក្នុងករណីប្រើប្រាស់លើសកម្រិត (Overdose)

• សម្រក់ទម្ងន់។

* សម្គាល់

(១) ពេលទទួលទានម្សៅម្រុំ ៣-៤ថ្ងៃដំបូង
អ្នកខ្លះអាចមានអាការៈវិលមុខ ធីងធោង ងងុយគេង។ នោះគឺជាការធម្មតា
សូមព្យាយាមទទួលទានបន្តទៅទៀត។

(២) ដោយសារវាជាថ្នាំធម្មជាតិ
យើងមិនមែនទទួលទានតែមួយពេល ឬមួយថ្ងៃ បានទទួលលទ្ធផលភ្លាមនោះទេ។
សូមទទួលទានឱ្យបានទៀងទាត់យ៉ាងហោចណាស់ចាប់ពី ៣ខែឡើងទៅ
ទើបមានប្រសិទ្ធភាពពិតប្រាកដ។

៣. វិធីយកម្រុំធ្វើជាឱសថ

ក- ផ្លែ : ទទួលទានឆៅ
ជួយទម្លាក់សត្វល្អិត, ព្យាបាលរោគរាគរូស, ជម្ងឺថ្លើម និង បញ្ហាលំពែង
ព្រមទាំងបំបាត់ការឈឺចាប់តាមសន្លាក់
ដោយសារតែវាមានជាតិប្រូតេអ៊ីននិងសរសៃរច្រើន។

ខ- ស្លឹក : អាចយកទៅស្លរធ្វើជាអាហារបំប៉ន ឬ
យកទៅហាលឱ្យស្ងួតសម្រាប់ឆុងធ្វើតែ។ ក្នុងករណីចង់បានជីវជាតិច្រើនជាងនេះ
គេយកស្លឹកដែលហាលស្ងួតទៅបុកធ្វើជាម្សៅដែលអាចទទួល ទានបាន ដោយអក ឬ
ដោយឆុងជាមួយទឹកក្តៅធ្វើជាតែ រួចផឹក (បើអាចផឹកទាំងកាកបាន ក៏កាន់តែប្រសើរ)។

៤. របៀបធ្វើម្សៅស្លឹកម្រុំ

• កាត់មែក និង លួសយកតែស្លឹក

• លាងសំអាត និង សំដិលក្នុងម្លប់ រយៈពេល១៥នាទី

• ច្បូតយកស្លឹកចេញពីទង

• ហាលស្លឹកទាំងនោះក្នុងម្លប់ ឱ្យមានភាពស្រួយខ្ញោក (២ ទៅ ៣ថ្ងៃ)

• បុកស្លឹកដែលហាលស្ងួតទាំងនោះ ដើម្បីធ្វើជាម្សៅម្រុំ

• រែងយកកំទេចកំទីឬកាកធំៗចេញពីម្សៅដែលបុករួច

• ច្រកថង់ឬក្រឡ ហើយរក្សាទុកក្នុងទីកន្លែងងងឹត។

៥. កម្រិតប្រើប្រាស់ម្រុំជាមធ្យម (តាមធម្មតា)

• ក្មេងខ្វះជីវជាតិ មានរាងកាយស្គមស្គាំង ត្រូវញ៉ាំម្សៅម្រុំ ១ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ៣ដង។

• អ្នកទើបងើបពីឈឺ មានសុខភាពទន់ខ្សោយ ត្រូវញ៉ាំម្សៅម្រុំ ១ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ២ដង។

• ស្រ្តីមានផ្ទៃពោះ ឬស្រ្តីបំបៅដោះកូន ត្រូវញ៉ាំម្សៅម្រុំ ១ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ៦ដង។

• អ្នកមានសុខភាពល្អហើយ ប៉ុន្តែចង់ថែទាំសុខភាពឱ្យបានល្អប្រសើរ ត្រូវញ៉ាំម្សៅម្រុំ ០១ ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ១ដង។

៦. របៀបដាំដើមម្រុំ

• យកគ្រាប់ពូជទៅវេចខ្ចប់នឹងក្រណាត់ឬក្រមា ហើយជ្រលក់ក្នុងទឹក រួចស្រង់ចេញទុកចោលរយៈពេល ១យប់។

• បន្ទាប់មក យកគ្រាប់ពូជទៅកប់ក្នុងកន្ទោង ជម្រៅរាក់ជាងមួយថ្នាំងដៃ។ ក្នុងចន្លោះ២សប្តាហ៍ គ្រាប់ពូជចាប់ផ្តើមចេញពន្លក។

• ទុកចោលឱ្យវាលូតលាស់រហូតដល់កំពស់ពី ១០ ទៅ ១៥សង់ទីម៉ែត្រ ក្នុងរយៈពេលប្រមាណ១៥ថ្ងៃ។

• យកកូនដើមម្រុំនោះទៅដាំនៅលើដីដែលមិនរលាំទឹក ដោយក្នុងរណ្តៅត្រូវដាក់ជីកំប៉ុស្តផង។

• បើការដាក់ជីនិងថែរក្សាបានល្អ យើងអាចយកស្លឹកមកប្រើប្រាស់ក្នុងរយៈពេលប្រមាណជា ៣ខែ តែប៉ុណ្ណោះ។

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s