បញ្ហា​ប្រើ​ប្រាស់​ទង់​ជាតិ​ខ្មែរ​ច្រើន​បែប​យ៉ាង​ខុស​ពី​លំនាំ​ដើម​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា

Cambodian Flag as in the Constitution

(ទង់​ជាតិ​ខ្មែរ​ដែល​ត្រឹម​ត្រូវ​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ចុះ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​១៩៩៣​។ រូប​ភាព​នេះ​ស្រង់​ចេញ​ពី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ )

​ប្រធាន​បទថ្ងៃ​នេះ គឺ​​ជុំវិញ​ការ​ប្រើ​ប្រាស់​ទង់​ជាតិ​ខ្មែរ​សព្វ​ថ្ងៃ​ដែល​មាន​ការ​ប្រាស​ ចាក​ពី​លំនាំ​ដើម​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញា​នៃ​ព្រះ​រាជា​​ណាចក្រ​កម្ពុជា។

ការ​ប្រើ​ប្រាស់​ទង់​ជាតិ​នេះ​ទៀត​សោត គឺ​បញ្ញវន្ដ​ខ្មែរ​ដែល​តាម​ដាន​រឿង​នេះ​មាន​ការ​កត់​សម្គាល់​ឃើញ​ថា សូម្បី​តែ​ស្ថាប័ន​ធំ​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មិន​ដឹង​ច្បាស់​អំពី​ទង់​ជាតិ​ខ្មែរ​ពិត​ប្រាកដ​ដែរ ហើយ​ចេះ​តែ​ប្រើ​តៗ​គ្នា​ ជា​ពិសេស​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើរណិត​។

វិទ្យុ​អូស្រ្ដាលី​បាន​អញ្ជើញ​លោក ប៉ា ចន្ទ​រឿន​ ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ដន៍ និង​សីលធម៌​កម្ពុជា​ និង​ជា​និស្សិត​ថ្នាក់​បណ្ឌិត​នៅ​សកល​វិទ្យា​ល័យ​ជាតិ​អូស្រ្ដាលី​ ដើម្បី​ឲ្យ​លោក​ចូល​រួម​ពិភាក្សា​ជុំវិញ​រឿង​នេះ។ លោក​គឺជា​បញ្ញវន្ដ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​បញ្ញវន្ដ​ខ្មែរ​ដទៃ​ទៀត​ដែល​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ដែល​បាន​តាម​ដាន​យក​ចិត្ដ​ទុក​ដាក់​រឿង​ការ​ប្រើ​ប្រាស់​ទង់​ជាតិ​ខ្មែរ​។

ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​របប​នយោបាយ​យ៉ាង​ច្រើន​មក​ទល់​ពេល​នេះ។ បើ​គិត​រាប់​ចាប់​ពី​សម័យ​អាណានិគម​និយម​បារាំង​ដែល​បាន​កាន់​កាប់​ប្រទេស​កម្ពុជា​អស់​ជិត​១០០​ឆ្នាំ​នោះ មក​ទល់​ពេល​នេះ ប្រទេស​កម្ពុជា​មាន​របប​គ្រប់​គ្រង​ប្រទេស​ដល់​ទៅ​៩ ហើយ​ក្នុង​របប​នយោបាយ​នីមួយៗ មាន​ការ​កំណត់​ឲ្យ​ប្រើ​ប្រាស់​ទង់​ជាតិ​ខ្មែរ​ខុស​ៗគ្នា។

នៅ​ពេល​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​ជប៉ុន​កាល​ពី​សង្រ្គាម​លោក​លើក​ទី​២ កម្ពុជា​មាន​ទង់​ជាតិ​មួយ​ផ្សេងៗ ហើយ​នៅ​សម័យ​លន់ នល់ កម្ពុជា​ក៏​ប្រើ​ទង់​ជាតិ​មួយ​ផ្សេង​ទៀត​ដែល​មាន​ផ្កាយ​៣​រួម​ជា​មួយ ហើយ​មក​សម័យ​ខ្មែរ​ក្រហម និង​សម័យ​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា​នោះ កម្ពុជា​ក៏​មាន​ទង់​ជាតិ​ផ្សេង​ដែល​មាន​ព័ត៌​ក្រហម​ដែល​ប្រទេស​កម្មុយ​នីស្ដ​និយម​ប្រើ​។

​នៅ​សម័យ​អ៊ុនតាក់ កម្ពុជា​ក៏​មាន​ទង់​ជាតិ​មួយ​ប្លែក​ផ្សេង​ទៀត​។ បញ្ហា​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​មាន​ភាព​ភាន់​ច្រឡំ​ និង​មាន​គំនិត​ច្របូក​ច្របល់​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ទង់​ជាតិ​ខុសៗ​គ្នា​នៅ​ពេល​បច្ចុប្បន្ន​នេះ ជា​ពិសេស​គំនូស​រូប​ប្រាសាទ​អង្គរវត្ដ​នៅ​ចំ​កណ្ដាល​ទង់។


(ប្រភព៖វិទ្យុអូស្ត្រាលី)

282819_541998789152976_1522284810_n
(ទង់ជាតិមួយដែលដកស្រង់ពីទំព័រហ៊េសប៊ុករបស់នគរខ្មែរ)

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s