ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន៖


នៅខែកក្កដា ឆ្នាំ១៩៧៩ ជនភៀសខ្លួនខ្មែរនៅជំរំណងចាន់ច្រើនពាន់នាក់ បានត្រូវទាហានថៃ ដឹកទៅទម្លាក់ចោល នៅភ្នំដងរែក អោយវិលចូលដីខ្មែរវិញ។ បើមិនតោងវល្លិទម្លាក់ខ្លួនសម្រូតចុះតាមជញ្ជាំងភ្នំ ក៏ត្រូវពួកវាបាញ់រះសម្លាប់ចោល។ អ្នកដែលសម្រូតចុះ តាមវល្លិល្បាក់ភ្នំនោះ មានមនុស្សចាស់ កូនក្មេង ស្រ្តីសរសៃខ្ចី ស្ត្រីមានផ្ទៃពោះ និងអ្នកជម្ងឺ។ ភាគច្រើនពុំបានរួចរស់ជីវិតឡើយ។ ចំណែកអ្នកដែលមានសំណាងចុះមកដល់ក្រោម ត្រូវជួបនឹងខ្មែរក្រហម ចោរព្រៃ កងទ័ពឈ្លានពានដីខ្មែរ មីនកប់ និង ត្រពាំងទឹកដែលត្រូវគេដាក់ថ្នាំបំពុល ត្រូវស្លាប់គរជើងពេញព្រៃ មួយសាទៀត។ មានតែចំនួនបួនដប់គ្រាប់មនុស្ស ប៉ុណ្ណោះ ដែលបានរត់រួចរស់ជីវិត មកនិទានរឿងនេះ សាជាថ្មី ចែកកូនចៅស្តាប់ អោយបានដឹង នៅជីវិតរន្ធត់តក់ស្លុតទាំងឡាយ្ ដែលជនភៀសខ្លួនខ្មែរ បានឆ្លងកាត់ នៅសម័យសង្គ្រាមឈ្លានពានពីប្រទេសជិតខាង និងសង្គ្រាមប្រល័យពូជសាសន៍ខ្លួនឯង។ ថ្វីបើបច្ចាជនខ្លះគិតថា នេះជាសាច់រឿងហួសហេតុនឹងគួរអោយជឿ ប៉ុន្តែការពិត នៅជាការពិត មិនអាចកែប្រែ បំភ្លែអោយបាត់ស្រមោល ពីជីវិតខ្មែរភៀសខ្លួន ទាំងឡាយនេះបានឡើយ។
ប្រភព៖ កែវ ច័ន្ទបូរណ៍

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s