អានសៀវភៅបែបណាចាំល្អ?

ការ​អាន​សៀវភៅ​ឲ្យ​ចង​ចាំ​ល្អ​ គឺ​ត្រូវ​អាន​​ឲ្យ​បាន​ញឺក​ញាប់ ​និង​​ព្យាយាម​ចង​ចាំ​អត្ថន័យ ​ ឫ​​សាច់រឿង​​សំខាន់​​ឲ្យ​បាន។​​នៅ​ពេល​​​យើង​​អាន​សៀវ​ភៅ​​ចូរ​ព្យាយាម​រំឮក​ថា​​ រឿង​​ដែល​យើង​​កំពុង​អាន​នេះ​​គេ​និយាយ​​អំពី​អ្វី​ហើយ​ព្យាយាម​​នឹ​ក​​ទៅរក​រឿង​​នោះ​ដោយ​មិន​​ចាំ​បាច់​អាន​សៀវ​ភៅ។​​បើ​មាន​ភ្លេច​ ​ ឬ​​ស្រពេច​ស្រពិល​ត្រង់​ណា ​ចូរ​បើក​សៀវ​ភៅ​​អាច​ផ្ទៀង​​ផ្ទាត់​​ហើយ​កត់​ត្រា​ទុក​​ ដើម្បី​​ឲ្យ​​ការ​ចង​ចាំ​បាន​រត់​ឆ្លង​កាត់​ដៃ​ និង​​ខួរ​ក្បាល​​ម្តង​​ទៀត។​​ការ​អាន​​សៀវភៅ​​ ឬ​​មើល​​មេរៀន​​ទុក​​ជាមុន​ជា​ច្រើន​​ថ្ងៃ​​ មុន​ពេល​ប្រឡង​មក​ដល់​ ហើយ​​មក​រំឮក​វា​ម្តង​ទៀត​មុន​​ថ្ងៃ​បឡង​ ប្រសើរ​ជាង​ការ​អាន​យ៉ាង​កំឡុង​​រយៈ​ពេល​ខ្លី​មុន​​ថ្ងៃ​ប្រឡង​ ព្រោះ​ការ​ចង​ចាំ​ដែល​យើង​បាន​កត់​ត្រា​​ទុក​ជា​ច្រើន​​ថ្ងៃ​ ហើយ​បាន​រំឮក​ម្តង​ទៀត​​ វារមែង​ស្ថិត​​នៅ​​បាន​យូរ​ជាង​ការ​ចងចាំ​ដែល​យើង​​ទើប​តែ​​កត់​ត្រា​ទុក​ថ្មីៗ។​ឯ​វិធី​​ដទៃ​ទៀត​​ គឹ​ត្រូវ​យក​ការ​ចង​ចាំរបស់​យើង​​ទៅ​លាត​​ប្រដាត​ឲ្យ​ក្លាយ​ជាសាច់​រឿង​​ ​ ឬ​​ឲ្យកា្លយ​ជារូបភាព​​ផ្សេងៗ​ ដើម្បី​ឲ្យយើង​ងាយ​ស្រួល​​ចាំ។​​ក្រៅ​​ពីនោះ​ក៏​ត្រូវ​តែ​​ត្រៀម​​រាង​​កាយ​​យើង​ឲ្យ​​មាន​សុខ​ភាព​​ល្អ ​ដូចជា​ត្រូវ​សម្រាក​ឲ្យបាន​គ្រប់​គ្រាន់​​ ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់​​ ចៀស​វាង​ថ្នាំ​ញៀន ​ រួម​​ទាំង តែ កាហ្វេ ស្រា បារី និង​សារ​ធាតុ​ដាស់​ភ្ញោច​សរសៃ​ប្រសាទ​​ផ្សេងៗ ​និង​ត្រូវ​ទទួល​ទាន​អាហារ​ពេល​ព្រឺក​​ជា​ប្រចាំ​​ផង។​​បើសុខភាព​ល្អ​​ប្រសើរ​​ហើយ​ ខួរ​ក្បាល​ក៏​ភ្លឹថ្លា​ទៅ​តាម​នោះដែរ៕​

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s