ធ្វើម៉េចទើបក្លាយជាអ្នកអានដ៏ពូកែម្នាក់?

ការអានដែលល្អ មិនមែនត្រឹមតែ ចេះបញ្ចប់ដោយការគ្រប់គ្រងល្បឿន និងការបញ្ចេញសំឡេង ត្រឹមត្រូវនោះទេ។ ជាអ្នកពូកែអានម្នាក់ មានន័យថា អានរហ័សយល់។ ហើយជំនាញនេះមិនមែនផ្ដល់អត្ថប្រយោជន៍តែនៅក្នុងថ្នាក់ ប៉ុន្តែ គឺសម្រាប់ការអភិវឌ្ឍខ្លួនអ្នកពេញមួយជីវិត។ ដើម្បីក្លាយជាអ្នកដែលពូកែអានម្នាក់ មិនចាំបាច់ទាល់តែអ្នកដែលចូលចិត្តអានតាំងពីកំណើតដែរ តែសូមអានចំណុចដូចខាងក្រោម៖

១. អានឲ្យបានច្រើន ៖ ចាប់ ផ្ដើមអនុវត្តការអានឲ្យបានច្រើនចាប់ពីពេលនេះ។ បុគ្គលដែលពូកែអាន( សូម្បីតែអ្នកពូកែសរសេរ) គឺជាមនុស្សដែលអានគ្រប់រឿង ហើយអានច្រើន។ ការអនុវត្តអានច្រើននេះធ្វើឲ្យអ្នក ចាប់ផ្ដើមដឹងពីរឿងរ៉ាវ ចំណេះដឹង ជាច្រើន ព្រមទាំងអាចដឹងពីចំណុចខុសប្លែកគ្នា ការប្រើសញ្ញា ការសរសេរកើតឡើងផ្ទួនៗ និងដឹងពីប្រភព ដែលជួយឲ្យអ្នកអានលឿន ហើយកាន់តែងាយយល់។

២. សរសេរ៖ ការសេរនេះ គឺដើម្បីចាប់យកអ្វីដែលអ្នកបានរៀនតាមរយៈការអានរបស់អ្នក និងជួយបន្ថែមសេចក្ដីឈ្លាសវៃរបស់អ្នក។ ពេលដែលសរសេរនេះ អ្នកនឹងរកឃើញ ព្រមទាំងដឹងពីតិចនិក ដែលកវីសរសេរ ហើយ ការដឹងនេះ នឹងជួយសម្រួលដល់ការអានអ្នកដូចគ្នា។

៣. បើកចិត្តឲ្យទូលាយ៖ ចាំ ថាប្រសិនជាអ្នកមានអារម្មណ៍មិនល្អ គិតថាសៀវភៅនេះអន់ នោះវានឹងទៅតាមនោះដែរ។ ការពិតអ្វីៗ គឺពឹងផ្អែកលើជំនឿ និងការរំពឹងទុករបស់អ្នក។ ដូចនេះសូមបើកចិត្តទូលាយ ថាសៀវភៅទាំងនោះសុទ្ធតែមានប្រយោជន៍សម្រាប់អ្នក នោះទើបអ្នកអានដោយយកចិត្តទុកដាក់ ឬអានបានល្អ។

៤. ការប្រុងប្រយ័ត្ន៖ អ្នកគួរដឹងថា រាល់អត្ថបទ ឬរឿងក្ដី អ្នកនិពន្ធតែងតែ ព្យាយាមធ្វើឲ្យសំណេរនោះខ្លីតាមដែលអាចធ្វើបានដោយរក្សាចំណុច សំខាន់ ឬអត្ថន័យទាំងស្រុង។ ដូចនេះអ្នកគួរអានដោយប្រុងប្រយ័ត្ន កុំរំលង ទោះបីជាអត្ថបទនោះវែងក្ដី។

៥. បើកវគ្គបំប៉នបន្ថែម៖ ការអានបានល្អ ក៏ពឹងលើការហ្វឹកហាត់ដែរ ។ នេះជាការហ្វឹកហាត់ សម្រាប់ខ្លួនឯងនិងជួយអ្នកដទៃដែរ។ អ្នកអាចបើកជាក្លឹបអ្នកអានសៀវភៅរឿង ជាមួយមិត្តភ័ក្ដិជាដើមក៏អាចជួយអ្នក សិក្សាពីតិចនិកអានរបស់អ្នកទាំងនោះផងដែរ។

៦. រីករាយ និងមានការផ្សារភ្ជាប់៖ អ្នកពូកែអានដាច់ខាតត្រូវរកឲ្យឃើញពីភាពរីករាយក្នុងការអាននេះ។ អ្នកពូកែអានគឺជាអ្នកអានដ៏រីករាយ។ ប្រសិនបើអ្នកធ្វើបាននោះមានន័យថាអ្នក នឹងទទួលបានរង្វាន់ ជាចំណេះដឹង និងការយល់ដឹងថ្មី ក៏ដូចជាក្ដីរំពឹងថ្មីមួយក្នុងជីវិតអ្នក៕

2 comments on “ធ្វើម៉េចទើបក្លាយជាអ្នកអានដ៏ពូកែម្នាក់?

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s