ឱ! ផ្កាចន្ធូ

ឱ!ផ្កាចន្ធូ គន់មើលយូរៗ ចិត្តគួចបេតី
ផ្កាសបរិសុទ្ធ ស្រស់ស្អាតឥតបី ក្លិនក្រអូបក្រៃ ដិតបេះដូងបង។

ឱ!ផ្កាចន្ធូ ក្រអូបយន់យូរ សាយគន្ធទងវង
ព្រលប់រាត្រី ព្រឹកថ្ងៃកន្លង ក្រអូបកន្លង ចិត្តប៉ងប្រាថ្នា។

ឱ!ផ្កាចន្ធូ តើអូនមានគូ ឬនៅជីវ៉ា
បើសិនទំនេរ បងសូមកាច់ផ្កា ដាក់លើឱរា ប្រចាំជីវិត។

ឱ!ផ្កាចន្ធូ រៀមស្ម័គ្រផ្តាច់ប្តូរ តែកែវវរមិត្រ
សូមឆ្លើយកុំខាន ណា៎ស្រស់មាសស្និទ្ធ បងសូមផ្ញើចិត្ត លើផ្កាអូនហើយ។

អ្នកស្រី កែវ ច័ន្ទបូរណ៍

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s