រាមកេរ្ដិ៍ (តាគ្រុឌ)

reamker_01
ខ្សែអាត់សំឡេងជាស៊ីឌីមានរយៈពេលដប់ម៉ោងនេះ គឺជាការតំណាលដំណើររឿងរាមកេរ្តិ៍របស់អ្នកនិទានម្នាក់គឺលោកឈុន គ្រុឌ មានដើមកំណើតមកពីភូមិស្តើងជ័យ នៅជិតភូមិស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ គេតែងហៅគាត់ថា «តាគ្រុឌ» ឬ «នាយមហាគ្រុឌ»។ ទេពកោសល្យពិសេសក្នុងការនិទានរបស់លោក ធ្វើឱ្យលោកមានឈ្មោះបោះសំឡេងជាងគេនៅក្នុងប្រទេស តាមរយៈការនិទានតាមវិទ្យុឃោសនាការជាតិ តាមវត្តអារាម និងតាមទីសាធារណៈនានាក្នុងកំឡុងទស្សវត្សរ៍ឆ្នាំ៦០-៧០។

ខ្សែអាត់សំឡេងរឿងរាមកេរ្តិ៍ដែលនិទានដោយតាគ្រុឌ បើតាមយើងដឹង គឺជាប្រភេទឯកសារដ៏កម្រតែមួយគត់ត្រូវបានរក្សាទុកនា សម័យបច្ចុប្បន្ន។ ខ្សែអាត់សំឡេងទាំងនេះត្រូវបានចងក្រងឡើងក្នុងស្ថានភាពពីរខុសគ្នា។ មួយផ្នែកនៃខ្សែអាត់សំឡេងត្រូវបាន ចងក្រងឡើងក្នុងអំឡុងឆ្នាំ១៩៦៥ ក្នុងស្ទូឌីយូវិទ្យុឃោសនាការជាតិខ្មែរ ។ កាលនោះ តាគ្រុឌបានកាន់កម្មវិធីនិទានរឿងនៅទីនោះ ទើបធ្វើឱ្យលោក ហ្សាក់ ប្រ៊ុយណេ (Jacques Brunet) អាចរក្សាទុកបានមួយច្បាប់។ ផ្នែកទីពីរនៃខ្សែអាត់សំឡេងត្រូវបានចងក្រង ឡើងក្នុងឆ្នាំ១៩៦៨ តាមរយៈការស្នើសុំរបស់លោក ហ្សាក់ ប្រ៊ុយណេ ដោយឱ្យតាគ្រុឌនិទានរឿងរាមកេរ្តិ៍ ដោយផ្ទាល់នៅមុខ សាធារណជនក្នុងភូមិរកាកោង។ លោក ហ្សាក់ ប្រ៊ុយណេ ចង់ធ្វើការប្រៀបធៀបរបៀបនិទានទាំងពីររបស់តាគ្រុឌ។ ការប្រៀបធៀបនេះ បង្ហាញឱ្យឃើញថាបរិយាកាសនៃសំឡេងនិទានមានភាពខុសគ្នាជាខ្លាំងនៅក្នុងស្ទូឌីយូ និងនៅមុខសាធារណជន។

ស៊ីឌីខ្សែអាត់សំឡេងរបស់តាគ្រុឌកំពុងនិទានរឿងរាមកេរ្ដិ៍នេះ បានផលិតក្រោមគំនិតផ្ដួចផ្ដើមរបស់លោកបណ្ឌិត អាឡាំង ដានីញ៉ែល មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក្រោមការជួយឧបត្ថម្ភរបស់អង្គការយូណេស្កូ (Unesco) និង គណៈកម្មការជាតិយូណេស្កូ (Cambodian National Comission for Unesco) ។
(ដកស្រង់អត្ថបទាំងស្រុងពីមជ្ឈមណ្ឌលធនធាន​សោតទស្សន៍ រក្សាសិទិ្ឋគ្រប់បែបយ៉ាង)
ចូលស្តាប់ រាមកេរ្តិ៍

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s