ការណែនាំអំពីច្បាប់ស្តីពីការគ្រប់គ្រងអ៊ិនធ័រណេត (Introducetion to Cyber Law)

ក្នុងពេលដ៏ខ្លីខាតមុខនេះរាជរដ្ឋាភិបាលនឹងអនុម័ត្តច្បាប់ស្តីពីការគ្រប់គ្រងអ៊ិនធ័រណេត ព្រោះថាមានតែប្រព័ន្ឋផ្សព្វផ្សាយនេះទេ​ដែលស្រូបយកយុវជនបានច្រើនជាង​គេ។វាជាចំនុចរសើបមួយដែលរដ្ឋាភិបាលមានការបារម្ភបំផុតពីកំលាំងនៃការប្រឆាំងនិងលាតត្រដាង​នូវសេរីភាពនៃការបញ្ចេញមតិនិងការ​ផ្សព្វផ្សាយព័ត៌មាន​ពី​គ្រប់មជ្ឈដ្ឋាននិងគ្រប់ទីកន្លែង។វាក៏ជាកំលាំងចលករជំរុញឲ្យយុវជនស្វែងយល់ពីសង្គម នយោបាយ…នឹងហ៊ានក្នុង​ការបញ្ចេញ​មតិដោយ​​សេរីនិង​អនាមិកភាព។​ព្រោះថាស.វ ទី២១នេះប្រព័ន្ឋផ្សព្វផ្សាយដូចជា ការសែត​ ទស្សនាវដ្ឋី មានគំលាតយ៉ាងឆ្ងាយពីយុវជន ចំនែកទូរទស្សន៏ និងវិទ្យុ នៅមានឥទ្ឋីពល​ចំពោះតែអ្នកនៅ​ជនបទ និងភាគតិចនៃយុវជន។ប៉ុន្តែវិទ្យុទូរទស្សន៏ជាប្រព័ន្ឋផ្សព្វផ្សាយមាន​ការពេញនិយមចំពោះ​មនុស្សចាស់។អាស្រ័យហេតុនេះ​ហើយបានជា​គេសំលឹងឃើញថាប៉ុស្តិ៍ទូរទស្សន៍ត្រូវមានរដ្ឋាភិបាលគ្រប់គ្រងបាន១០០%ចំនែកវីទ្យុវីញក៏សឹងតែទាំងអស់នៅ​សេសសល់តិចតួច​ដូចជា​វិទ្យុសំបុកឃ្មុំជាដើម។​​​ការព្រួយ​បារម្ភនេះបានជំរុញឲ្យរដ្ឋាភិបាលធ្វើសេចក្តីព្រាងច្បាប់ពីការគ្រប់គ្រងអ៊ិនធ័រណេត​ដើម្បីរឹតត្បិត​នៅការ​ប្រឆាំងនិង​ការវាយប្រហារលើថ្នាក់ដឹកនាំ។​ដោយច្បាប់នេះគេនឹងអាចយកធ្វើជាលេសដើម្បីយកប្រព័ន្ឋតុលាការមកកាប់សង្កត់បន្តទៀត។​នេះជាការព្រួយ​បារម្ភយ៉ាង​ធំចំពោះ​យុវជនយើង ក្នុងនាមខ្ញុំក៏ជាយុវជនម្នាក់ដែរសូមឲ្យ បងប្អូន គួរតែស្វែង់យល់​ពីច្បាប់នេះ​ដើម្បីធ្វើកា​រប្រៀបធៀបពី​ច្បាប់ស្រុកយើងនិងច្បាប់​ស្រុកប្រជាធិបតេយ្យផ្សេង​ទៀតព្រមទាំងយល់ដឹងឲ្យច្បាស់ដើម្បីបដិសេធន៍រាល់មាត្រាណាដែល​មិន​អាច​ទទួលយកបានដើម្បីត្រៀមខ្លួននឹងការសម្តែងមតិចំពោះការអនុម័តច្បាប់នាពេលខាង​មុខទុកជាមុន។ដូច្នេះខ្ញុំសូមលើកយកច្បាប់នេះរបស់ប្រទេសមួយមក​សិក្សា។មានតែអ៊ិនធ៍រណេតទេដែលឲ្យកូនខ្មែរស្គាល់ពិភពលោក​បើវាត្រូវបានកៀបសង្កត់នោះខ្មែរនឹងក្លាយជាកង្កែបក្នងអណ្តូងទៀតហើយ
(យោបល់ខ្ញុំ ពីស្មេរម្នាក់)។លោកអ្នកអាចស្វែងយល់បន្ថែមតាមរយៈ wikipedia Cyberlaw

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s