វិធីសាស្ត្រដើម្បីប្រមូលអារម្មណ៍អោយបានល្អ​​ក្នុងការសិក្សា

Studying for any exam and test can be difficult and stressful, many people find it hard to focus on the task you’re trying to accomplish. However, there are some short, simple steps that you can follow to help you focus when studying.

Find a suitable studying environment. Your bedroom or classroom isn’t always the best possible place. Find a nice, quiet place with a large, comfortable chair, like your sitting room, preferably without a television, a computer or a cell phone within your reach.
Collect revision materials, such as pens, highlighters, rulers etc before you study. Do not plan to look for them in the middle of studying. It can be really distracting at times, so prepare everything you think you need.
Collect suitable revision snacks. No energy drinks or coffee, because sooner or later, you will crash out. Cereal bars, fruit, and water are good, because they are simple and effective at releasing carbohydrates. However, don’t use food as a reward.
Find a study partner. Pick someone who is sensible and focused like you are on the same task. Don’t always pick your best friend, as you may ruin both your concentrations by chitchatting. Having a study partner is a great idea, as you can bounce ideas off each other, and see things form a different perspective as yourself.
Take short breaks. After 45 minutes of studying, take a 10 minute break and do something different, but get back to your studying after the break and the break shouldn’t be longer than 20 minutes.
Don’t panic! When you panic, you make mistakes, so keep calm throughout. If you successfully planned your revision, you will have no need to panic when the exam looms. Take a deep breath, tell yourself “I can do this” and cool down.
Minimize computer use. Especially the internet. You learn better when you write things out yourself. Also refrain from using your cell phone as you will be replying to texts every minute, which is very distracting.
Get Motivated! If you do your revision well and prepare for the exam, you will do fine. Get to a point with your revision so you can enjoy the exam when it happens. Do not think that the exam is a big deal, think of it as something to challenge your learning.

វិធីសាស្រ្តជួយឲ្យអ្នកក្លាយជាសិស្សពូកែ

ជា​ដំបូង​ចូរ​អ្នក​សាក​គិត​ត្រឡប់​ទៅ​មើល​កាល​ពី​ពេល​ដែល​យើង​ទាំង​អស់​គ្នា​នៅ​ពី​ក្មេង​អ្នក​អាច​មាន​អារម្មណ៍​ថា​ ខ្លួន​ឯង​ត្រូវ​ធ្វើ​តាម​អ្នក​ផ្សេង​ប្រាប់​គ្រប់​ពេល​វេលា ហើយ​មាន​អ្នក​ចាំ​ប្រាប់​ឲ្យ​ធ្វើ​នេះ​ ធ្វើ​នោះ​ជា​បន្តរ​បន្ទាប់។ តែ​ដល់​ពេល​យើង​រៀន​បាន​ខ្ពស់​ឡើងៗ​ យើង​ក៏​អាច​នឹង​រៀប​ចំការ​រៀន​សូត្រ​ទាំង​អស់​នេះ​បាន​ដោយ​ខ្លួន​ឯង ហើយ​ក៏​ជា​ឳកាស​មួយ ដែល​នឹង​ហ្វឹក​ហាត់​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​អ្នក​ដែល​សង្វាត​ក្នុង​ការ​សិក្សា​រៀន​សូត្រ ហើយ​នឹង​ស្វែង​រក​ចំណេះ​ដឹង​នេះ​ដោយ​ខ្លួន​ឯង​និង​ដើម្បី​គោល​ដៅ​របស់​ខ្លួន។
ខាង​ក្រោម​នេះ​ជា​វិធី​សាស្រ្ត​ដែល​អាច​ជួយ​អ្នក​ឲ្យ​រៀន​ទទួល​បាន​លទ្ធ​ផល​ល្អ​បំផុត៖

១. រកហេតុផលឲ្យឃើញថាខ្លួនអ្នករៀនដើម្បីអ្វីៈ អ្នក​ខ្លះ​អាច​ខំ​រៀន​គ៏​ដោយ​សារ​ឪពុក​ម្តាយ​គិត​ចង់​ឲ្យ​កូន​បាន​ខ្ពង់​ខ្ពស់ ឬ​មួយ​ក៏ មា មីង បង ប្អូន ត្រូវ​ការ​ឲ្យ​រៀន ជា​សរុប​ទៅ គឺ​មាន​អ្នក​ចាំ​គិត​គូរពី​ការ​រៀន​របស់​អ្នក។ ហេតុ​អ្វី​អ្នក​មិន​សាក​ល្បង​រក​ហេតុ​ផល​ឲ្យ​ខ្លួន​ឯង​សាក​មើល ថា​ហេតុ​អ្វី​យើង​ចាំ​បាច់​ត្រូវ​រៀន ដើម្បី​អ្វី បើ​សិន​ជា​អ្នក​មាន​ហេតុ​ផល​សំរាប់​ខ្លួន​អ្នក​ហើយ​នោះ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ចង់​រៀន​បន្ថែម​ទៀត​ដើម្បី​សំរេច​នូវ​អ្វី​ដែល​យើង​ចង់​បាន។

២. កុំឲ្យអ្នកផ្សេងរៀបចំការរៀនឲ្យអ្នកៈ ព្រោះ​ការ​ដែល​អ្នក​ផ្សេង​ចាំ​រៀប​ចំ​ការ​រៀន​ឲ្យ​អ្នក​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មិន​មាន​ការ​សប្បាយ​ចិត្ត នៅ​ពេល​ដែល​គេ​ចង្អុល​ប្រាប់​អ្នក​ថា ត្រូវ​ធ្វើ​អ្វី អាន​សៀវ​ភៅ​អ្វី​គ្រប់​ពេល​នោះ។ យើង​ត្រូវ​មាន​ការ​រៀប​ចំ​ខ្លួន​ឯង ដូច​ជា​បើ​សិន​ជា​មាន​កិច្ច​ការ​សាលា​ត្រូវ​ធ្វើ ហើយ​លោក​គ្រូ​អ្នកគ្រូ​បាន​កំនត់​ពេល​វេលា​ប្រគល់​កិច្ច​ការ​ងារ​នោះ យើង​ត្រូវ​កំណត់​ពេល​វេលា​សំរាប់​ខ្លួន​ឯង​ឲ្យ​បាន​យ៉ាង​តិច​មួយ​ថ្ងៃ​មុន​ថ្ងៃ​កំនត់​ពិត​ប្រាក​ដ​របស់​លោក​គ្រូ ហើយ​យើង​ត្រូវ​ធ្វើ​ឲ្យ​បាន​ដូច​អ្វី​ដែល​យើង​សន្យា​ចំពោះ​ខ្លួន​ឯង។

៣. ធ្វើតារាងកាលវិភាគសំរាប់រៀនខ្លួនឯងៈ ក្នុង​មួយ​សប្តាហ៍​យើង​រៀន​អ្វី​ខ្លះ ក្រោយ​ពី​យើង​ដឹង​ថា​រៀន​អ្វីខ្លះ​ហើយ យើង​នឹង​រៀប​ចំ​កាល​វិភាគ​ថា ពេល​ណា​យើង​គួរ​រៀន​ពី​អ្វី ពេល​ណា​យើង​គួរ​ធ្វើ​លំ​ហាត់ ពេល​ណា​យើង​គួរ​អាន​មេ​រៀន ពេល​ណាយើង​គួរ​រំលឹក​មេ​រៀន មេ​រៀន​ណាអាន​មុន និង​មេរៀន​ណា​អាន​ក្រោយ​ជា​ដើម។

៤. ធ្វើការសាកល្បងសួរខ្លួនឯងជាប្រចាំៈ ពេល​ដែល​យើង​រៀន​ទៅ​បាន​មួយ​ស្របក​នោះ យើង​ត្រូវ​សាក​ល្បង​សួរ​ខ្លួន​ឯងឡើង​វិញ ឬ​ឲ្យ​អ្នក​ដទៃ​មក​សាក​ល្បង​សួរ​យើង។ តែ​អ្នក​គួរ​តែ​សាក​ល្បង​សួរ​ខ្លួន​ឯង​ឡើង​វិញ​ជា​រឿយៗ ព្រោះ​ថា​បើ​សិន​ជា​អ្នក​ហ្វឹក​ហាត់​ជា​ប្រ​ចាំ នោះ​ការ​ប្រលង​ផ្សេងៗ​វាមិ​ន​មែន​ជា​កា​ពិបាក​នឹង​ធ្វើ​នោះ​ទេ។

៥. ឲ្យពិន្ទុខ្លួនឯងសំរាប់សំនួរនិមួយៗ: អ្នក​គួរ​តែ​មាន​ឯក​សារ​ប្រលង​ចាស់ៗ ឬ​ក៏​ការ​ងារ ដែល​លោកគ្រូអ្នកគ្រូ​ដាក់​ឲ្យ​ធ្វើ ហើយ​សង្កេត​ថា​ពេល​ដែល​លោក​គ្រូ​អ្នក​គ្រូ​ឲ្យ​ពិន្ទុ​នោះ​មាន លក្ខណៈ​ដូច​ម្តេច ឧទាហរ​ណ៍ពេល​យើង​សរសេរ​រូប​មន្ត​ខុស តែ​វិធី​ធ្វើ​ត្រូវ ឬ ពេល​ធ្វើ​ខុស​ចំនុច​ណា​មួយ លោក​គ្រូ​អ្នក​គ្រូ​គាត់​ធ្វើ​ការ​ដក​ពិន្ទុ​ដូច​ម្តេច ហើយ​ពេល​ធ្វើ​ត្រូវ​ពិន្ទុ​បាន​ដូច​ម្តេច។ នៅ​ពេល​ដែល​យើង​អនុវត្ត​បាន​ដូច​នេះ យ៉ាង​ហោច​ណាស់​អ្នក​ក៏អាច នឹង​ប៉ាន់​ស្មាន​បាន​ថា ពេល​ដែល​អ្នក​ធ្វើ​ហើយ​នោះ​គួរ​បាន​ទទួល​ពិន្ទុ​ប៉ុន្មាន​ដែរ។

៦. រកគោលដៅសំរាប់ខ្លួនឯងៈ ជា​ធម្មតា​យើង​តែង​តែ​ធ្វើ​ការ​ទៅ​តាម​គោល​ដៅ​របស់​អ្នក​ផ្សេង ជា​ពិសេស នឹង​រៀន​អ្វី ពេល​ណា ប៉ុន្តែ​ទាំង​នេះ​មិន​មែន​មាន​ន័យ​ថា​ខ្លួន​អ្នក មិន​អាច​ស្វែង​រក​គោល​ដៅ​ឲ្យ​ខ្លួន​ឯង​មិន​បាន​នោះ​ទេ ត្រូវ​គិត​ខ្លួន​ឯង​ថា​គោល​ដៅ​នៃ​ការ​រៀន​មេរៀន​នេះ​គឺ​អ្វី គួរ​ធ្វើ​ការ​ស្វែង​យល់​យ៉ាង​ណា ​ពេល​ណា។ល។

៧. ត្រូវមើលថាប្រភពទិន្នន័យរបស់យើងបានមកពីណាខ្លះ: មាន​ដូ​ច​ជា សៀ​ភៅ​មេ​រៀន សៀវ​​ភៅ​​កំនត់​​ត្រា លោក​គ្រូ​អ្នក​គ្រូ មិត្ត​ភក្រ្ត​រួម​ថ្នាក់​។ល។ ហើយ​បើ​សិន​ជា​អ្នក​គិត​ថា​លោក គ្រូ​អ្នកគ្រូ​ជា​អ្នក​ឲ្យ​ការ​ពន្យល់​អ្នក​ច្រើន​ជាង​គេ​​នោះ វា​ជា​ការ​វិសេស​ណាស់ ព្រោះ​លោកអ្នក គ្រូបាន​ផ្តល់​នូវ​គំនិត និង​ការ​បក​ស្រាយ​បាន​ច្រើន​។ ហើយ​បើ​គិត​ថា​មិត្ត​រួម​ថ្នាក់​ជា​ប្រភព​ដ៏​ល្អ​ទៀត​នោះ​វា​កាន់​តែ​ប្រសើ ព្រោះ​ការ​ដែល​មាន​មិត្ត​ភក្រ្ត​រួម​គ្នា​រៀន​នឹង​ធ្វើ​ឲ្យ​បាន​ជា​ប្រ​យោជន៍​ទាំង​អស់​គ្នា។ ចូរ​កុំ​គិត​ថា​មិត្ត​ភក្រ្ត​ជា​គូរ​ប្រជែង​ឲ្យ​សោះ។

៨. ប្រើប្រយោជន៍ពីលទ្ធផលដែលយើងទទួលបានៈ មិន​ថា​ពិន្ទុ​ដែល​អ្នក​ទទួល​បាន​ឬ​មតិ​រិៈគន់​ទៅ​លើ​ការ​ងារ​ដែល​លោក​គ្រូ​អ្នក​គ្រូ​បាន​ដាក់​ឲ្យ​ធ្វើ បាន​ទទួល​លទ្ធ​ផល​មិន​ល្អ​យ៉ាង​ណា នោះទេ​ចូរ​អ្នក​កុំ​ចុះ​ចាញ់ ឬ​រាថយ ត្រូវ​ប្តូរ​វា​ឲ្យ​ទៅ​ជា​ឳកាស ធ្វើ​ឲ្យ​យើង​បាន​យល់​ថា​យើង​នៅមា​នចំ​នុច​ខ្វះ​ខាត​របស់​យើង​ហើយ​ព្យាយាម​ដោះ​ស្រាយ កែ​ប្រែ​នូវ​ចំនុច​ទាំង​នោះឡើងវិញរក​មូល​ហេតុ​របស់​វា។

៩. ផ្លាស់ប្តូរកាលវិភាគរៀនជាប្រចាំៈ ព្រោះ​ពេល​ខ្លះ​អ្នក​អាច​មាន​ការ​ងារ​បន្ទាន់​ត្រូវ​ធ្វើ ដែល​ជា​ហេតុ​ឲ្យ​យើង​ត្រូវ​ធ្វើ​វា​មុន។ ដូច្នេះ​យើង​ត្រូវ​រៀប​លំដាប់​ការ​ងារ​ណា​ចាំ​បាច់ ​មុន ក្រោយ ឲ្យ​បាន​ល្អ ហើយ​ចាប់​ផ្តើម​ធ្វើ​វា​ទៅ​តាម​កាលវិ​ភាគ​ដែល​យើង​បាន​រៀប​ចំ។

១០. គិតជានិច្ចថាការរៀនចំនុចនីមួយៗដើម្បីអ្វី គឺ ហេតុ​អ្វី​អ្នក​រៀន​វា ហើយ​អ្នក​សង្ឃឹម​ថា​នឹង​បាន​ចំណេះ​ដឹង​អ្វី​ពី​មេ​រៀន​នេះ ក្រោយ​ពី​យើង​រៀន​ហើយ យើង​អាច​យក មេ​រៀន​នេះ​ធ្វើ​អ្វី​បាន​ខ្លះ យើង​មាន​ការ​យល់​ដឹង​បាន​ច្រើន​ជាង​មុន​ទេ ក្រោយ​ពី​ការ​សិក្សា​ស្វែងយល់​ពី​វារួ​ចហើយ​។ល។

រៀបរៀងនិងកែសំរួលដោយៈ ម៉ាន់ ច័ន្ទឌី
ប្រភពៈ Wimma: http://www.vcharkarn.com

តើ “ជោគជ័យ” ខុសពី “បរាជ័យ” ត្រង់ណា???

ជោគជ័យ ត្រូវ​បាន​កំណត់​តាំង​តែ​ពី ​“ការ​ចាប់​ផ្តើម​គិត​ពី​ដំបូង​ម្លេះ”។
បើ​សិន​ជា​យើង​គិត​ថា “យើង​ធ្វើ​មិន​បាន” នោះ​លទ្ធ​ផល​ក៏​គឺ “យើង​នឹង​ធ្វើ​មិន​បាន” តែ​បើ​សិន​ជា​យើង​គិត​ថា “យើង​ធ្វើ​បាន” នោះ​លទ្ធ​ផល​គឺ “យើង​នឹង​ធ្វើ​បាន”។
ព្រះ​ជា​ម្ចាស់​ទ្រង់​បង្កើត​លោក​នេះ​ឡើង​មក ព្រម​ជា​មួយ​និង​បង្កើត​វត្ថុ​មាន​ជីវិត​មួយ​​ប្រភេទ​​ផង​​ដែរ ឈ្មោះ​​ថា “មនុស្ស” ហើយ​​ទ្រង់​​ក៏​​បាន​​បង្កើត “មនុស្ស” ឡើង​មក​ព្រម​ជា​មួយ​និង “បេះដូង ៤ ថត” មិន​តែ​ប៉ុណ្ណោះ​ទ្រង់​ក៏​បាន​ដាក់ “គ្រាប់​ពូជ ៤ បែប” ទុក​ក្នុង​បេះ​ដូង ១ថត មួយ​គ្រាប់ ផង​ដែរ។

បេះដូងរបស់មនុស្សមាន ៤ ថត :
– ថតទី១ ទ្រង់ដាក់គ្រាប់ពូជនៃ “សេចក្តីស្រលាញ់” ។
– ថតទី២ ទ្រង់ដាក់គ្រាប់ពូជនៃ “អំពើល្អ” ។
– ថតទី៣ ទ្រង់ដាក់គ្រាប់ពូជនៃ “កំហឹង” ។
– ថតទី៤ ទ្រង់ដាក់គ្រាប់ពូជនៃ “សេចក្តីអស់សង្ឃឹម” ។
ហើយ​ទ្រង់​ប្រទាន​ពរ​ឲ្យ​មនុស្ស​គ្រប់​រូប​ដូចៗ​គ្នា គឺ ​មនុស្ស​អាច​ជ្រើស​រើស​ប្រើ បេះ​ដូង​ថត​មួយ​ណា​ក៏​បាន។ បើ​មនុស្ស​ជ្រើស​រើស​ប្រើ បេះ​ដូង​ថត​ទី១ ឲ្យ​ធ្វើ​​ការ នោះគ្រាប់ពូជនៃ “សេចក្តីស្រលាញ់” នឹងចម្រើនលូតលាស់ឡើង។ មនុស្ស​ម្នាក់​នោះ​នឹង​ទទួល​បាន​ផ្លែ​ផ្កា ឈ្មោះ​ថា “សេចក្តី​សុខ” ជា​រង្វាន់​របស់​ជីវិត។ បើ​មនុស្ស​ជ្រើស​រើស​ប្រើ បេះ​ដូង​ថត​ទី២ ឲ្យ​ធ្វើ​ការ នោះ​គ្រាប់​ពូជ​នៃ “អំពើល្អ” នឹង​ចម្រើន​លូត​លាស់​ឡើង។ មនុស្ស​ម្នាក់​នោះ​នឹង​ទទួល​បាន​ផ្លែ​ផ្កា ឈ្មោះ​ថា “សេច​ក្តី​រីក​រាយ” ជា​រង្វាន់​របស់​ជីវិត។ បើ​មនុស្ស​ជ្រើស​រើស​ប្រើ បេះ​ដូង​ថត​ទី៣ ឲ្យ​ធ្វើការ នោះ​គ្រាប់​ពូជ​នៃ “កំហឹង” នឹង​ចម្រើន​លូត​លាស់​ឡើង។ មនុស្ស​ម្នាក់​នោះ​នឹង​ទទួល​បាន​ផ្លែ​ផ្កា ឈ្មោះ​ថា “សេចក្តី​វិនាស” ជា​រង្វាន់​ជីវិត។ បើ​មនុស្ស​ជ្រើស​រើស​ប្រើ បេះ​ដូង​ថត​ទី៤ ឲ្យ​ធ្វើ​ការ នោះ​គ្រាប់​ពូជ​នៃ “សេចក្តី​អស់​សង្ឃឹម” នឹង​ចម្រើន​លូត​លាស់​ឡើង។ មនុស្ស​ម្នាក់​នោះ​នឹង​ទទួល​បាន​ផ្លែផ្កា ឈ្មោះ​ថា “ការ​បរា​ជ័យ” ជា​រង្វាន់​របស់​ជីវិត។
មនុស្ស​ម្នាក់ៗ​ប្រើ​ប្រាស់​បេះ​ដូង​បែប​ផ្សែង​ៗគ្នា ក្នុង​ការ​ទ្រ​ទ្រង់​ជីវិត។ មនុស្ស​ម្នាក់​ណា​ជ្រើស​រើស​ដាំ​គ្រាប់​ពូជ​នៃ “សេចក្តី​ស្រលាញ់” ក្នុង​បេះ​ដូង គឺ
– អ្នក​ដែល​ប្រើ ​“សេចក្តី​ស្រលាញ់” ជា​មួយ​និង​ក្រុម​គ្រួសារ។
– អ្នក​ដែល​ប្រើ “សេចក្តី​ស្រលាញ់” ជា​មួយ​និង​អ្នក​នៅ​ជុំវិញ​ខ្លួន។
– អ្នក​ដែល​ប្រើ “សេចក្តី​ស្រលាញ់” ក្នុង​ដំនើរ​ជីវិត។
– អ្នក​ដែល​ប្រើ “សេចក្តី​ស្រលាញ់” ក្នុង​ការ​ធ្វើ​ការ​ងារ។
– អ្នក​ដែល​ប្រើ “សេចក្តី​ស្រលាញ់” ក្នុង​ការ​រៀន​សូត្រ។
– អ្នក​ដែល​ប្រើ “សេចក្តី​ស្រលាញ់” ជា​រៀង​រាល់​ថៃ្ង។
លទ្ធ​ផល​ដែល​ទទួល​បាន​ ក៏​គឺ “សេចក្តី​សុខ” ហើយ “សេចក្តី​សុខ” នោះ នឹង​បាត់​បង់​ទៅ​វិញ​គ្រប់​ពេល បើ​មនុស្ស​ម្នាក់​នោះ​បំភេ្លច “សេចក្តី​ស្រលាញ់” ចោល​។
មនុស្ស​ម្នាក់​ណា​ជ្រើស​រើស​ដាំ​គ្រាប់​ពូជ​នៃ ​“អំពើល្អ” ​ក្នុង​បេះ​ដូង គឺ
– អ្នក​ដែល​ប្រើ “អំពើល្អ” ជាមួយនិងក្រុមគ្រួសារ។
– អ្នកដែលប្រើ “អំពើល្អ” ជាមួយនិងអ្នកនៅជុំវិញខ្លួន។
– អ្នកដែលប្រើ “អំពើល្អ” ក្នុងដំនើរជីវិត។
– អ្នកដែលប្រើ “អំពើល្អ” ក្នុងការធ្វើការងារ។
– អ្នកដែលប្រើ “អំពើល្អ” ក្នុងការរៀនសូត្រ។
– អ្នកដែលប្រើ “អំពើល្អ” ជារៀងរាល់ថៃ្ង។
លទ្ធ​ផល​ដែល​ទទួល​បាន ​ក៏​គឺ “សេចក្តី​រីករាយ” ហើយ ​“សេចក្តី​រីករាយ” នោះ នឹង​បាត់​បង់​ទៅ​វិ​ញ​គ្រប់​ពេល បើ​មនុស្ស​ម្នាក់​នោះ​បំភេ្លច “អំពើ​ល្អ” ចោល។
មនុស្ស​ម្នាក់​ណា​ជ្រើស​រើស​ដាំ​គ្រាប់​ពូជ​នៃ “កំហឹង” ក្នុង​បេះ​ដូង គឺ
– អ្នកដែលប្រើ “កំហឹង” ជាមួយនិងក្រុមគ្រួសារ។
– អ្នកដែលប្រើ “កំហឹង” ជាមួយនិងអ្នកនៅជុំវិញខ្លួន។
– អ្នកដែលប្រើ “កំហឹង” ក្នុងដំនើរជីវិត។
– អ្នកដែលប្រើ “កំហឹង” ក្នុងការធ្វើការងារ។
– អ្នកដែលប្រើ “កំហឹង” ក្នុងការរៀនសូត្រ។
– អ្នកដែលប្រើ “កំហឹង” ជារៀងរាល់ថៃ្ង។
លទ្ធ​ផល​ដែល​ទទួល​បាន ​ក៏​គឺ “សេចក្តី​វិនាស” ហើយ ​“សេចក្តី​វិនាស” នោះ នឹង​មក​លង​គ្រប់​ពេល បើ​មនុស្ស​ម្នាក់​នោះ​ប្រើ “កំហឹង” ក្នុង​ដំណើរ​ជីវិត​របស់​គេ ហើយ​ចុង​ក្រោយ​បង្អស់ ជីវិត​មនុស្ស​ម្នាក់​នោះ នឹង​ពោរ​ពេញ​ទៅ​ដោយ “សេចក្តី​ទុក្ខ” ។
មនុស្ស​ម្នាក់​ណា​ជ្រើស​រើស​ដាំ​គ្រាប់​ពូជ​នៃ “សេចក្តី​អស់​សង្ឃឹម” ក្នុង​បេះ​ដូង គឺ
– អ្នកដែលប្រើ “សេចក្តីអស់សង្ឃឹម” ជាមួយនិងក្រុមគ្រួសារ។
– អ្នកដែលប្រើ “សេចក្តីអស់សង្ឃឹម” ជាមួយនិងអ្នកនៅជុំវិញខ្លួន។
– អ្នកដែលប្រើ “សេចក្តីអស់សង្ឃឹម” ក្នុងដំនើរជីវិត។
– អ្នកដែលប្រើ “សេចក្តីអស់សង្ឃឹម” ក្នុងការធ្វើការងារ។
– អ្នកដែលប្រើ “សេចក្តីអស់សង្ឃឹម” ក្នុងការរៀនសូត្រ។
– អ្នកដែលប្រើ “សេចក្តីអស់សង្ឃឹម” ជារៀងរាល់ថៃ្ង។
លទ្ធ​ផល​ដែល​ទទួល​បាន ក៏គឺ “ការបរាជ័យ” ហើយ “ការបរាជ័យ” នោះ នឹង​បាត់​បង់​ទៅ​វិញ​គ្រប់​ពេល បើ​មនុស្ស​ម្នាក់​នោះ​បំភេ្លច “សេចក្តី​អស់​សង្ឃឹម” ចោល​។
បើ​អ្នក ជឿ​ជាក់ ថា​អ្នក មាន​ជីវិត​តែ​មួយ ចូ​រ​ជ្រើស​រើស​ធ្វើ​នូវ​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​អ្នក។ “សេចក្តី​សុខ” នៅ​មិន​ឆ្ងាយ​ពី​យើង​នោះ​ទេ កាល​បើ​មនុស្ស​ម្នាក់​នោះ​ស្វែង​រក “បេះដូង” របស់​ខ្លួន​ឯង​ឃើញ នោះ​មនុស្ស​ម្នាក់​នោះ នឹង​ជួប​ប្រទះ “សេចក្តី​សុខ” ដែល​ពិត​ប្រាកដ​ជាក់​ជា​មិន​ខាន។

(ការយល់ពិតប្រាកដគឺផុសចេញពីចិត្ត មិនមែនចាំតែគេប្រាប់នោះទេ!)

ដោយៈ ម៉ាន់ ធិរឹទ្ធិ

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s